អាមេរិក​ត្រៀម​ប្រគល់​ដី​មួយចំណែក​ធំ​ទៅ​រដ្ឋាភិបាល​ជប៉ុន​

អាមេរិក​ត្រៀម​ប្រគល់​ដី​មួយចំណែក​ធំ​ទៅ​រដ្ឋាភិបាល​ជប៉ុន​

លោកអ្នកនាងស្ដាប់ជាទីមេត្រី! នៅឯប្រទេសជប៉ុនឯណោះវិញ យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃម្សិលមិញថា ខ្លួនកំពុងត្រៀមប្រគល់ដីដ៏ធំបំផុតនៅកោះអូគីណាវ៉ា ខណៈដែលខ្លួនប្រឈមមុខនឹងកំណើននៃការប្រឆាំងចំពោះវត្តមាននៅលើដែនកោះមួយនេះ បន្ទាប់ពីការចាប់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ ពីបទឃាតកម្មទៅលើស្ត្រីជនជាតិជប៉ុនម្នាក់។

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា អូគីណាវ៉ា គឺជាមូលដ្ឋានយោធាដ៏សំខាន់របស់អាមេរិក នៅអាស៊ី ជាទីដែលប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងកា្លពីប្រទេសចិន។ ដែនកោះមួយនេះ មានបុគ្គលិកយោធា ៣ម៉ឺននាក់ នៅក្នុងមូលដ្ឋាន ដែលគ្របដណ្ដប់លើផ្ទៃដីកោះ ១ភាគ៥។

មេបញ្ជាការកងទ័ពអាមេរិក Lawrence D. Nicholson បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យើងគោរពអារម្មណ៍ប្រជាជនអូគីណាវ៉ាថា មូលដ្ឋានរបស់យើង ត្រូវតែកាត់បន្ថយ»។

យោធាអាមេរិកនឹងប្រគល់ដីទំហំ ៤ពាន់ហិកតា ឬស្មើនឹង ៤០គីឡូម៉ែត្រការ៉េ ទៅឲ្យរដ្ឋាភិបាលជប៉ុន ដែលស្មើនឹង ១៧ភាគរយនៃផ្ទៃដីកាន់កាប់ដោយយោធាអាមេរិក៕

ប្រភព៖ vodhotnews

  • អាមេរិក​ត្រៀម​ប្រគល់​ដី​មួយចំណែក​ធំ​ទៅ​រដ្ឋាភិបាល​ជប៉ុន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: