បង្ក្រាប​សំបុក​​លក់​និង​ចែកចាយ​គ្រឿងញៀន ​នៅ​​ខណ្ឌ​ដូនពេញ

រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបកន្លែងលក់ និងចែកចាយគ្រឿងញៀន១កន្លែង ដោយឃាត់មនុស្សបានចំនួន១៤នាក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ក្រៅពីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៤នាក់ខាងលើ ក្នុងនោះរឹបអូសបានម៉ូតូ៦គ្រឿង និងសម្ភារៈវេចខ្ជប់ ជញ្ជឹងថ្លឹង រួមទាំងថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនិងសម្ភារៈទាំងនោះ បានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

បង្ក្រាប​សំបុក​​លក់​និង​ចែកចាយ​គ្រឿងញៀន ​នៅ​​ខណ្ឌ​ដូនពេញ បង្ក្រាប​សំបុក​​លក់​និង​ចែកចាយ​គ្រឿងញៀន ​នៅ​​ខណ្ឌ​ដូនពេញ បង្ក្រាប​សំបុក​​លក់​និង​ចែកចាយ​គ្រឿងញៀន ​នៅ​​ខណ្ឌ​ដូនពេញ បង្ក្រាប​សំបុក​​លក់​និង​ចែកចាយ​គ្រឿងញៀន ​នៅ​​ខណ្ឌ​ដូនពេញ

ប្រភព៖ kqube

  • បង្ក្រាប​សំបុក​​លក់​និង​ចែកចាយ​គ្រឿងញៀន ​នៅ​​ខណ្ឌ​ដូនពេញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: