រដ្ឋា​ភិ​បាល​កូរ៉េ​ខាង​ជើង ស្នើ​ឲ្យ​ដក​កង​ទ័ព​សហរដ្ឋ​អាមេរិក ចេញ​ពី​កូរ៉េ​ខាង​ត្បូង

(ព្យុងយ៉ាង)៖ រដ្ឋាភិបាលកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ បានធ្វើការរិះគន់ចំពោះកំណើនវត្តមាន កងយោធាសហរដ្ឋអាមេរិក នៅប្រទេសកូរ៉េខាងត្បូង ហើយថា កងកម្លាំងសហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងគឺជា «ពេលវេលាគ្រាប់បែក»។ នេះបើយោងតាម សារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យមួយរូប របស់គណៈកម្មាធិការសន្តិភាពជាតិ កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាគុយប្រព័ន្ធការពារ គ្រាប់មីស៊ីល Patriot PAC-3 សម្រាប់ការធ្វើសមយុទ្ធយោធា ចេញពីកោះ Okinawa របស់ជប៉ុនទៅកាន់មូលដ្ឋានទ័ពអាកាសមួយ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុង Kunsan ប្រទេសកូរ៉េខាងត្បូង នៅក្នុងការសម្រេចចិត្តរួមគ្នាមួយ ដោយរដ្ឋាភិបាលទីក្រុង Seoul និង Washington ក្នុងការដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅលើទឹកដីឧបទ្វីបកូរ៉េ។

ការធ្វើសមយុទ្ធនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីដឹកជញ្ជូនយ៉ាងឆាប់រហ័ស នូវប្រព័ន្ធការពារគ្រាប់មីស៊ីល ចេញពីប្រទេសជប៉ុនទៅកាន់កូរ៉េខាងត្បូង ដែលអាចនឹងមានជម្លោះមួយកើតឡើង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។

អ្នកនាំពាក្យបានបន្តថា កងកម្លាំងសហរដ្ឋអាមេរិក ដែលតាំងទីនៅកូរ៉េខាងត្បូង អាចជាគោលដៅចម្បងគេ នៃការវាយប្រហារណាមួយ ពីកូរ៉េខាងជើង ហើយបានជម្រុញឲ្យកូរ៉េខាងត្បូង ផ្លាស់ប្តូរគោលនយោបាយគាំទ្រ ដោយសហរដ្ឋអាមេរិករបស់ខ្លួនចេញ និងបានស្នើឲ្យដកកងកម្លាំង សហរដ្ឋអាមេរិក ចេញពីឧបទ្វីបផងដែរ។

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់ គ្រាប់មីស៊ីលចំនួន៣គ្រាប់ ដែលគេជឿជាក់ថា ២គ្រាប់ជាមីស៊ីលរយៈចម្ងាយមធ្យម ឈ្មោះ Rodong និងមួយគ្រាប់ជាមីស៊ីលរយៈចម្ងាយខ្លីឈ្មោះ Scud នៅក្នុងការបង្ហាញសព្វាវុធ ប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង។

ការបាញ់នេះត្រូវបានធ្វើឡើងក្រោយ៦ថ្ងៃ បន្ទាប់ពីទីក្រុង Seoul និង Washington បានព្រមព្រៀងដាក់ពង្រាយប្រព័ន្ធ ការពារគ្រាប់មីស៊ីល នៅតំបន់ Seongju ចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ពីទីក្រុង Seoul នៅចុងឆ្នាំនេះ៕

រដ្ឋា​ភិ​បាល​កូរ៉េ​ខាង​ជើង ស្នើ​ឲ្យ​ដក​កង​ទ័ព​សហរដ្ឋ​អាមេរិក ចេញ​ពី​កូរ៉េ​ខាង​ត្បូង

ប្រភព៖ khmertalking

  • រដ្ឋា​ភិ​បាល​កូរ៉េ​ខាង​ជើង ស្នើ​ឲ្យ​ដក​កង​ទ័ព​សហរដ្ឋ​អាមេរិក ចេញ​ពី​កូរ៉េ​ខាង​ត្បូង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: