ទំនាស់ពាក្យសំដីបង្កជាហិង្សាចាក់ប្អូនរងរបួសដៃ និងចាប់កូនបង្កើតប៉ុនប៉ងអារ ក

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលក្រោយពីទំនាស់ពាក្យសំដីរវាងបងប្អូនបង្កើតឈានដល់ប្រើហិង្សាដាក់គ្នាបណ្ដាលឲ្យប្អូនរងរបួសដៃស្រាល រួចជនបង្កចាប់កូនប្រុសប៉ុនប៉ងអារ ក តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ភាគីខាងបងប្រុសមាន ឈ្មោះ ឈឹន ចាន់វិបុល អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុជាមួយកូន២នាក់(ប្រុសម្នាក់ស្រីម្នាក់)កូនស្រីមានឈ្មោះ ខែត្រ រតនៈបញ្ញា អាយុ៤ឆ្នាំ ចំណែកកូនប្រុសដែលឪពុកប៉ុនប៉ងអារ ក សម្លាប់ឈ្មោះ ខែត្រ រតនៈ អាយុ៥ឆ្នាំ។

ចំណែកភាគីខាងប្អូន មានឈ្មោះ ឈឹន ដាវុទ្ធ ភេទប្រុស អាយុឆ្នាំ២៧ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅផ្ទះកើតហេតុ។

តាមសម្តីភាគី ទាំង២ បានឲ្យដឹងថា ពួកគេទាំងពីរនាក់ រស់នៅជាមួយគ្នានៅកន្លែងកើតហេតុខាងលើដោយសារ តែប្អូនខ្នក់ចិត្តនិងបងប្រុសដួសបាយយកមកហូបរួមជាមួយសាច់ជ្រូកឆា ក៏បានស្ដីបន្ទោសឲ្យបងថា បងឯងចេះស៊ីបាយដែរអី នៅពេលបងឮសំដីប្អូនថាដូច្នោះក៏ស្ទុះទៅស្ដោះទឹកមាត់ចូលខ្ទះម្ហូបរួចបន្តលើកចាក់ចោលអស់ ឃើញបងប្រុសលើកម្ហូបចាក់ចោលក៏ស្ទុះមកប្រតាយប្រតប់គ្នា ស្រាប់តែបងស្រវ៉ាចាប់បានកូនកាំបិតចិតបន្លែចាក់ត្រូវដៃប្អូនរងរបួសស្រាល រួចបងប្រុសដែលជាជនបង្កចាប់កូនប្រុសខ្លួនឯងបង្កើតគំរាមអារ ក សម្លាប់ រួចហើយនិងសម្លាប់ខ្លួនតាមក្រោយ។

បើតាមសំដីអ្នករស់នៅក្បែរខាងបានប្រាប់ឲ្យដឹងថាក្នុងក្រុមគ្រួសារមួយនេះរវាងបងនិងប្អូនតែងតែ មើលមុខគ្នាមិនត្រង់ ឃើញមុខគ្នាកាលណា ឌឺដង ដាក់គ្នា ជួនកាល ទំនាស់សម្តី ដូចភ្លៀងបាក់មេឃជាមួយគ្នាទៀត ពេលឃើញមុខគ្នា ដូចពាក់មុខយក្សនៅ ទីបំផុត នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា នេះ កំហឹង សងខាង មានដូចគ្នាទើប ទ្រាំលែងបាន។

ក្រោយកើតហេតុការណ៍ខាងលើបងប្អូនទាំង២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួនយកមកសាសួរចាត់ការទៅតាមនិតិវិធី ៕

ទំនាស់ពាក្យសំដីបង្កជាហិង្សាចាក់ប្អូនរងរបួសដៃ និងចាប់កូនបង្កើតប៉ុនប៉ងអារ ក ទំនាស់ពាក្យសំដីបង្កជាហិង្សាចាក់ប្អូនរងរបួសដៃ និងចាប់កូនបង្កើតប៉ុនប៉ងអារ ក ទំនាស់ពាក្យសំដីបង្កជាហិង្សាចាក់ប្អូនរងរបួសដៃ និងចាប់កូនបង្កើតប៉ុនប៉ងអារ ក ទំនាស់ពាក្យសំដីបង្កជាហិង្សាចាក់ប្អូនរងរបួសដៃ និងចាប់កូនបង្កើតប៉ុនប៉ងអារ ក ទំនាស់ពាក្យសំដីបង្កជាហិង្សាចាក់ប្អូនរងរបួសដៃ និងចាប់កូនបង្កើតប៉ុនប៉ងអារ ក

ប្រភព ៖ nokorwatnews

  • ទំនាស់ពាក្យសំដីបង្កជាហិង្សាចាក់ប្អូនរងរបួសដៃ និងចាប់កូនបង្កើតប៉ុនប៉ងអារ ក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: