នារីស្រស់ស្អាតម្នាក់មកពីជនបទមានជំងឺប្លែករលេះរលួយពេញប្រាណ

ភ្នំពេញ៖ នារីខ្មែរស្រស់ស្អាតម្នាក់នេះមានអាយុមិនដល់២០ឆ្នាំទេនាង មកពីជនបទកំពុងសម្រាកព្យាបាលជំងឺចម្លែកពងរលួយរលេះពេញខ្លួនក្នុងមន្ទីរពេទ្យ ព្រះកុសុមៈ ។

ដោយសារតែនាងដេកលង់លក់តាមអំណាចថ្នាំពេទ្យ និងគ្មានបងប្អូននៅក្បែរ ទើប អ្នកយកព័ត៌មានយើងមិនបានដឹងថានាងមានឈ្មោះអី ? រស់នៅភូមិ ឃុំ ស្រុកណានោះទេ ដោយគ្រាន់តែដឹងថាគ្រួសារនាងលំបាកខ្លាំងព្រោះមានជីវភាពតោកយ៉ាកសឹងថារកអង្ករច្រកឆ្នាំងសឹងមិនបានផង អីឡូវជួបប្រទះសមាជិកមានជំងឺចម្លែកបែបនេះទៀត ពិតជាក្រ ជាន់កក្រមែន សូម្បីភួយដណ្តប់រកគ្មាន មានតែក្រមាដណ្តប់ជំនួសភួយ ។

មកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ គ្រូពេទ្យកំពុងតាមដានជំងឺចម្លែកនេះព្រោះមិនសូវជួបប្រទះទាល់តែសោះ។ នាងកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យព្រះកុសុមៈនៅឡើយ ដូច្នេះសូមសប្បុរសជនជួយគ្រួសារអភ័ព្វនេះផង ៕

នារីស្រស់ស្អាតម្នាក់មកពីជនបទមានជំងឺប្លែករលេះរលួយពេញប្រាណ

ប្រភព៖ nokorwatnews

  • នារីស្រស់ស្អាតម្នាក់មកពីជនបទមានជំងឺប្លែករលេះរលួយពេញប្រាណ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: