ស្លឹកគ្រៃ​បំបាត់​ចុកសៀត​ណែន ទប់ស្កាត់​រោគ​ផ្សិត ការពារ​មហារីក​

6 Videos


ស្លឹកគ្រៃមានឈ្មោះវិទ្យាសាស្ត្រថា Cymbopogon Citratus Stapf វាជាតិណជាតិមួយប្រភេទមានស្លឹកវែងៗក្លិនប្រហើរឈ្ងុយដុះបែកជាគុម្ពស្លឹកនិងគល់វាគេអាចយកផ្សំអាហារបានច្រើនមុខដូចជា ញាំ ស្ងោរជ្រក់ ទឹកជ្រលក់ពោះគោទឹកប្រហុកឬអាចផ្សំក្នុងគ្រឿងស្លជាដើម ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ស្លឹកគ្រៃមានសារធាតុ Citral និង Myrcene បញ្ចេញឥទ្ធិពលទប់ស្កាត់មេរោគផ្សិតដែលជាមូលហេតុនៃរោគស្រែង រោគភ្លឺ និង រោគសើស្បែកប្រភេទផ្សេងៗទៀត ។ មិនតែប៉ុណ្ណោះវាថែមទាំងមានសារធាតុ Citronellol Geraniol និង Cineole ជួយទប់ស្កាត់ការលូតលាស់របស់បាក់តេរីអ៊ីខូឡៃ (E.coli) និង សាលម៉ូណេលឡា ថៃហ្វីមូរៀម (Salmonella typhimurium)ដែលជាមូលហេតុនាំឱ្យកើតអាការចុកសៀតណែនហើមពោះ ឆ្អល់ពោះនិងរាករូស ព្រមទាំងជួយភ្ញោចដំណើរការរបស់ទឹកប្រមាត់ក្នុងការរំលាយអាហារ ។

P9

ស្លឹកគ្រៃ​បំបាត់​ចុកសៀត​ណែន ទប់ស្កាត់​រោគ​ផ្សិត ការពារ​មហារីក​

វិធីដាំទឹកស្លឹកគ្រៃផឹកបំបាត់ចុកសៀតណែនជាការងាយបំផុតដោយគ្រាន់តែហាន់គល់ស្លឹកគ្រៃ ៥-៨ ដើមជាកង់តូចៗដាក់ឆ្នាំងដាំជាមួយទឹកស្អាត ១,៥ លីត្រ ឱ្យពុះដាក់អំបិល ១ ទៅ ២ ស្លាបព្រាបាយ ។ បន្ទាប់មកលើកចុះពីចង្ក្រានត្រងយកតែទឹកផឹកមួយថ្ងៃ ៣-៤ ពែងជាប់ៗគ្នាប្រមាណជា ៣ ថ្ងៃឬផឹកទាល់តែបាត់ឈឺពោះ ។

ក្រៅពីនេះមហាវិទ្យាល័យ វេជ្ជសាស្ត្រនៃសាកលវិទ្យាល័យសៅប៉ៅឡូ (University of Sao Paulo) ប្រទេសប្រ៊េស៊ីលបានធ្វើតេស្តិ៍រកឃើញថាសារធាតុផ្សេងៗអស់ទាំងនេះជួយគ្រប់គ្រងសាច់ដុំពោះឱ្យកន្ត្រាក់ធម្មតានិងមានសារធាតុអុកស៊ីដកម្មការពារកោសិកាដែលត្រូវបំផ្លាញដោយរ៉ាឌីកាល់សេរីទើបអាចជួយកាត់បន្ថយដំណើរប្រឈមក្នុងការកើតរោគមហារីករោគលើសឈាមឬរោគផ្សេងៗដែលកើតពីភាពចុះខ្សោយនៃរាងកាយ ។

ដាំស្លឹកគ្រៃទុកក្បែររបងផ្ទ្ទះបានបន្ថែមសុវត្ថិភាពប្រើចម្អិនអាហារដើម្បីសុខភាពរឹងមាំ ៕