អតីត​អ្នក​​លាង​​បង្គន់​ក្លាយ​ជា​ថៅកែ​ ​ព្រោះ​ការ​ឈឺចាប់​…..

អតីត​អ្នក​​លាង​​បង្គន់​ក្លាយ​ជា​ថៅកែ​ ​ព្រោះ​ការ​ឈឺចាប់​…..

ធ្លាប់ជាអ្នកលើកកាហ្វេម្នាក់ត្រូវភ្ញៀវមើលងាយថា មិនអាចក្លាយជាអ្នកមានបាន ឥឡូវនេះក្លាយជាម្ចាស់ស្ដេចនៃហាងកាហ្វេប្រចាំសាំងហ្គាពួរហើយ ។ នេះបើយោងតាមសារព័ត៌មាន Singaporeseen ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនានេះ ។

ជំនួសឲ្យការកើតទុក្ខមិនសុខចិត្តដែលត្រូវគេមើលងាយ លោកបានខំប្រឹងវិវត្តន៍ខ្លួនពីអ្នកដុសបង្គន់ម្នាក់ មកក្លាយជាថៅកែហាងកាហ្វេប្រចាំសាំងហ្គាពួរតែម្ដង ។ យោងតាមប្រភពដដែលបានឲ្យដឹងថា ថៅកែម្នាក់នេះមានឈ្មោះថា Hoon Thing Leong បច្ចុប្បន្នអាយុ៦៧ឆ្នាំហើយ ដោយលោកជាម្ចាស់នៃហាងកាហ្វេចំនួន៣៥ហាង ។
ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន៦នាក់ លោកបានចេញពីប្រទេសចិនមកសាំងហ្គាពួរតាំងពីអាយុ៥ឆ្នាំម៉្លេះ ដោយលោកបានបញ្ចប់ថ្នាក់បឋមសិក្សានៅសាលា Pei De ហើយបន្តទៅសិក្សាថ្នាក់អនុវិទ្យាល័យទៀតប៉ុន្តែមិនបានចប់ទេ ដោយសារលោកបានឈប់រៀននៅពាក់កណ្ដាលទី ។
ដោយសារតែរវល់នឹងការសិក្សាអស់ប៉ុន្មានឆ្នាំមក រហូតដល់អាយុ១៧ឆ្នាំទើបលោកចាប់ផ្ដើមធ្វើការក្នុងហាងកាហ្វេដែលឪពុកលោកបើកនៅផ្លូវ Jalan Besar ។ និយាយនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Singaporeseen លោកបានឲ្យដឹងថា “ពេលខ្លះខ្ញុំត្រូវដើរយ៉ាងឆ្ងាយដើម្បីយកកាហ្វេមួយកែវឲ្យគេ” ។
លោកត្រូវក្រោកមកធ្វើការតាំងពីម៉ោង៥ទៀបភ្លឺ លោកត្រូវដុសបង្គន់ផង លាងកន្ថោរផង និងធ្វើការងារផ្សេងៗទៀត ។
ក្រោយពេលធ្វើការអស់រយៈពេល៧ឆ្នាំនៅក្នុងហាងកាហ្វេនេះ លោកសម្រេចចិត្តដើរចេញពីហាងមួយនេះ ហើយបើកអាជីវកម្មរបស់ខ្លួនតែម្ដង ដោយលោកបានបើកហាងកាហ្វេខ្លួនឯងឈ្មោះថា Jin Fa នៅផ្លូវតំបន់ Bukit Timah ដោយខ្ចីលុយឪពុកលោកខ្លះ និងលុយដែលលោកសន្សំបានខ្លះ ។
រហូតមកទល់ពេលនេះ ហាងកាហ្វេទាំង៣៥នោះរកចំណូលឲ្យលោកមិនតិចទេ ដូចនេះលោកអាចរស់នៅបានយ៉ាងសុខស្រួល ដោយមិនបាច់ស្មុគស្មាញរឿងលុយកាក់ដូចមុនឡើយ ។ លោកតែងក្រោកពីព្រលឹមមកហាត់ប្រាណនៅក្នុងសួនច្បារ ដើម្បីរក្សាសុខភាពឲ្យនៅល្អបានយូរ ។
ប្រភព ៖ kqube
  • អតីត​អ្នក​​លាង​​បង្គន់​ក្លាយ​ជា​ថៅកែ​ ​ព្រោះ​ការ​ឈឺចាប់​…..已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: