សំណាង​ដែលមាន​អ្នកស្គាល់ កុំអី…

ខេត្ត​ឧត្តរមា​ន​ជ័យ ៖ ប្រជា​ពលរដ្ឋ​ម្នាក់បាន​​ដើ​រុករក​​អនុ​ផល​​​នៅ​ក្នុង​ព្រៃ​​ ​ក្នុងភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ​ស្រាប់តែ​បាន​ប្រទះ​ឃើញ​​គ្រាប់បែក​មួយ​​គ្រាប់ ក៏​​បាន​​រើស​យក​​មក​​ប្រគល់​ឱ្យ​​លោក​មេ​ភូមិ ហើ​យ​ត្រូវ​លោក​​មេ​ភូមិ​​យកទៅ​ប្រគល់​បន្ត​ទៅ​ឱ្យ​ខាង​​​កង​រាជ​អាវុធហត្ថ​​ស្រុក​អន្លង់​វែង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា​ ​​។

​ប្រភព​ឱ្យដឹងថា មាន​​អ្នក​ភូមិ​អូរ​តា​មេ​​ង​​ជា​ច្រើន​នាក់ បាន​​ដើ​រ​រុក​រក​នូវ​អនុ​ផល​ព្រៃឈើ​ ដូច​ជា​បេះ​ផ្សិត​ប៉ក់ ផ្សិត​ឈើ ផ្សិត​កា​ចូ​ និង​អនុ​​ផល​ព្រៃឈើ​ផ្សេង​ៗទៀត ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ស្អា​ក​​នោះ ​ក៏​​ប្រទះ​ឃើញ​គ្រាប់បែក​មួយ​គ្រាប់នេះ​ ​។

​គ្រាប់បែក​​​មួយ​គ្រាប់​ ​ជា​​ប្រ​ភេទ​​គ្រាប់​ដែល​​ផ​លិតនៅ​ប្រទេស​ចិន ។ បើ​តាម​ការ​សន្និដ្ឋាន​គ្រាប់បែក​នេះ ​​គឺនៅ​មាន​ប្រសិទ្ធភាព​ប្រើ​ប្រាស់១០០% ។ ​កន្លង​មក​ ប្រជាពលរដ្ឋ​តែងតែបាន​ជួប​ប្រទះ​ឃើញ​គ្រាប់​គ្រប់​ប្រភេទ​ជា​ញឹកញាប់​មក​​ហើយ ដែល​ជា​កាក​សំណល់​​​សេសសល់ កាលពី​សម័ស​ង្គ្រា​ម​​​រវាង​កងទ័ព​ខ្មែរក្រហម កងទ័ព​ប៉ា​រ៉ា ។​