អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​

ចំពោះអ្នកឈឺបំពង់ក អាហារទាំង ៨មុខខាងក្រោមអាចជួយអ្នកបាន ៖

១-ស៊ុតមាន់ចៀន (យកតែពងស) អាចផ្តល់ប្រូតេអ៊ីនដែលជាសារធាតបង្ករភាពងាយស្រួលក្នុងការរំលាយអាហារ ហើយវាក៏មានផលប្រយោជន៍ អាចជួយកម្ចាត់រោគរលាកបំពង់ក និងជួយកាត់បន្ថយអាការឈឺបំពង់កឲ្យបានធូស្រាលទៀតផង។

២-ស៊ុបមាន់ដែលក្តៅហុយទ្រលោម ប្រៀបដូចជាអង្គបដិបក្ខ(អង់ទីប៊ីយោទិក) ដែលមានប្រសិទ្ធភាព អាចប្រឆាំងរោគរលាក និងអាចបន្ថយការកកស្ទះឈាម នៅត្រង់បំពង់កទៀតផង។ ម្យ៉ាងទៀត គេអាចបន្ថែមបន្លែ ដោយជីវជាតិក្នុងស៊ុបមាន់ ដូចជា ការ៉ុត ខ្ទឹមបារាំង ឃិនឆាយ និងខ្ទឹមស ព្រោះបណ្តាជីវជាតិដែលមានផ្ទុកក្នុងអាហារបែបនេះ សុទ្ធតែអាចព្យាបាលរោគ។

៣-ការផឹកទឹក “តែខ្ញី” ឬ តែ “ទឹកឃ្មុំ” ក្តៅឧណ្ហៗ អាចជួយកម្ចាត់រោគរលាក និងទប់ស្កាត់រមាស់ ព្រមទាំងអាចកាត់បន្ថយអាការក្តៅដើមទ្រូង និងអារម្មណ៍តានតឹងទៀតផង។ ម្យ៉ាងទៀត ទឹកឃ្មុំ អាចជារនាំងបាំងរោគនៅក្នុងបំពង់ក ដែលអាចទប់ស្កាត់ការរំញោច និងបង្ករទៅជាក្អក។

៤-ទឹកក្រូចឆ្មារ និងទឹកឃ្មុំ សុទ្ធតែមានប្រយោជន៍ក្នុងការកម្ចាត់រោគរលាក និងប្រឆាំងមេរោគ។ ដូច្នេះប្រសិនបើផឹកទឹកលាយគ្នា ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រាលការឈឺបំពង់ក។

៥-ការទទួលទានមីសរសៃទន់ អាចបន្ថយអាការឈឺបំពង់ក ព្រោះនៅក្នុងមីសរសៃទន់ សម្បូរទៅដោយជាតិកាកសរសៃ ជាតិដែក ស័ង្កសី ជីវជាតិ B1 B2 B3 និងE ។៦-ផ្លែចេក ជាប្រភេទផ្លែឈើពុំមានជាតិជូរ ទន់ដែលងាយនឹងលេបដោយពុំរំញោចដល់បំពង់កឡើយ។ ម្យ៉ាងទៀត ផ្លែចេកក៏សម្បូរជីជាតិ B6 ជីវជាតិបូតាស្យូម។

៧-នៅក្នុងមើមការ៉ុត សម្បូរទៅដោយជីវជាតិ A ជាតិកាកសរសៃ និងបូតាស្យូម ដូច្នេះនៅពេលឈឺបំពង់ក យកល្អត្រូវទទួលទានការ៉ុតស្ងោរ ឬចំហុយ តែពុំត្រូវទទួលទានការ៉ុតឆៅឡើយ ព្រោះបានត្រឹមតែធ្វើឲ្យរោគឈឺបំពង់ក កាន់តែធ្ងន់ថែមទៀត។

៨-នំបន្ទះ ធ្វើពីម្សៅស្រូវសាលី មានផ្ទុកសារធាតុម្យ៉ាង ដែលអាចរំលាយជាតិកាកសរសៃ និងអាចជួយបញ្ចុះកូឡេស្តេរ៉ូល និងសម្បូរជាតិប្រូតេអ៊ីន ដែលបង្កើនការឆ្អែតជាប់ជានិច្ច។ ម្យ៉ាងទៀត នៅក្នុងនំបន្ទះម្ស៉ៅស្រូវសាលីបន្ថែមផ្លែចេក ឬទឹកឃ្មុំ អាចជួយកាត់បន្ថយការឈឺបំពង់ក៕

អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​ អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​ អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​ អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​ អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​

អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​

អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​ អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​

ប្រភព ៖ everyday

  • អាហារ​ ៨​មុខ ជួយ​ឲ្យ​អាការ​ឈឺបំពង់ក បាន​ធូរស្រាល​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:សុខភាព
Tags: