ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង

សព្វថ្ងៃនេះ ការហាត់ប្រាណគឺជាវិធីរក្សាសុខភាពដែលមនុស្សជាច្រើនជ្រើសធ្វើជាជាងរើសយកជម្រើសប្រើឱសថសុខភាព។ មនុស្សម្នាប្រុសស្រីចាស់ក្មេងល្ងាចៗឡើងនាំគ្នាហាត់ប្រាណ ឬលេងកីឡាដែលខ្លួនចូលចិត្តរៀងៗខ្លួនទាំងនៅក្នុងកីឡដ្ឋាន តាមដងផ្លូវ ឬក្នុងក្លឹបហាត់ប្រាណ។ អ្នកខ្លះរត់ អ្នកខ្លះដើរ អ្នកខ្លះលេងបាល់ទះ អ្នកខ្លះលេងបាល់ទាត់ អ្នកខ្លះទាត់សី អ្នកខ្លះលេងវាយប៉េងប៉ុង អ្នកខ្លះរាំជាក្រុមតាមបទភ្លេង និងអ្នកខ្លះទៀតលើកទម្ងន់ដើម្បីបានទាំងសុខភាពល្អ និងស្អាតទាំងរាងកាយ។ សកម្មភាពហាត់ប្រាណទាំងអស់ខាងលើតែងធ្វើឱ្យអ្នកអស់កម្លាំងដោយចៀសមិនផុត ហើយដើម្បីប៉ះប៉ូវវិញ គ្រប់គ្នាពិតជាត្រូវការទទួលទានអាហារ។ ខាងក្រោមនេះគឺជាអាហារថាមពលដែលអ្នកគួរជ្រើសទទួលទានក្រោយពេលហាត់ប្រាណ៖

១. ស៊ុត

ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង

ស៊ុត ជាប្រភពប្រូតេអ៊ីន និងវីតាមីន ឌី (Vitamin D) ដែលវាគួរប្រើជាគ្រឿងផ្សំក្នុងមុខអាហារណាមួយដែលអ្នកទទួលទានក្រោយពេលហាត់ប្រាណ។

២. ចេក

ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង

ក្នុងផ្លែចេកសម្បូរដោយកាបូនល្អ ដែលវាអាចជួយស្តារកម្រិតហ្គ្លីកូជិន (Glycogen) ក្នុងរាងកាយ និងជំនួយដល់ការបង្កើតសាច់ដុំ។ ចេកក៏សម្បូរដោយជាតិប៉ូតាស្យូមផងដែរ។

៣. ទឹកក្រូចស្រស់

ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង

ទឹកក្រូចស្រស់សម្បូរដោយវីតាមីន ស៊ី (Vitamin C) និងប៉ូតាស្យូម។ វាជាភេសជ្ជៈស្រស់ដ៏សំខាន់ក្នុងការផ្តល់ជូនរាងកាយវិញនូវជាតិទឹក និងថាមពលដែលបានបាត់បង់ក្នុងពេលហាត់ប្រាណ។

៤. ផ្លែប្ល៊ូបឺរី (Blueberries)

ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង

ប្ល៊ូបឺរី ត្រូវបានគេស្គាល់ថាមានសារធាតុប្រឆាំងនឹងអ៊ុកស៊ីតកម្មពីធម្មជាតិ។ វាអាចផ្តល់នូវថាមពលភ្លាមៗដែលអ្នកហាត់ប្រាណទាំងឡាយគួរទទួលទានវាក្រោយបញ្ចប់លំហាត់រាងកាយដើម្បីសុខភាពរបស់ខ្លួន។

៥. ផ្លែឈើក្រៀម និងគ្រាប់ផ្លែឈើ

ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង

ទាំងផ្លែឈើក្រៀម និងគ្រាប់ផ្លែឈើសម្បូរដោយប្រូតេអ៊ីន និងកាបូនដែលវាមានចំណែកក្នុងការជួយបង្កើតសាច់ដុំ។ អ្នកគួរទទួលទានវាភ្លាមៗក្រោយពេលហាត់ប្រាណចប់។

៦. ផ្លែឃីវី (Kiwi)

ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង

ឃីវី ជាផ្លែដែលសម្បូរដោយវីតាមីន ស៊ី (Vitamin C) និងប៉ូតាស្យូម។ វាក៏ជាអ្នកប្រឆាំងនឹងអ៊ុកស៊ីតកម្មដ៏សំខាន់ដែលជួយស្តារថាមពលសាច់ដុំក្រោយពេលហាត់ប្រាណផងដែរ។

៧. ទឹក

ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង

ទឹកគឺជាភេសជ្ជៈដ៏សំខាន់បំផុតដែលជួយផ្សើមរាងកាយ និងផ្តល់នូវជាតិទឹកសងជាតិទឹកដែលបានបាត់បង់ក្នុងពេលហាត់ប្រាណដល់រាងកាយវិញ៕

ប្រភព៖ mohameas

  • ក្រោយពេលហាត់​ប្រាណ​ហើយ ញ៉ាំ​អាហារ​ទាំង​នេះ​អ្នក​នឹង​មាន​កម្លាំង​ព្រឺស​តែ​ម្តង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:សុខភាព
Tags: