​ˆ​វីតាមីន C ជួយ​បង្កើន​មេ​ជីវិត

​ˆ​វីតាមីន C ជួយ​បង្កើន​មេ​ជីវិត

ប្រសិនអ្នក ជួបបញ្ហាដូចជាបរិមាណមេជីវិតទាប, ពុំទាន់អាចមានកូន នោះវីតាមីន C  សារជាតិប្រឆាំងអុកស៊ីតកម្ម នឹងជាដំណោះស្រាយប្រសិទ្ធភាពមួយដើម្បីជួយអ្នក។

ពួកអ្នកស្រាវជ្រាវ ចង្អុលបង្ហាញថា បុរសម្នាក់បំពេញបន្ថែម វីតាមីន C ១.០០០ មិល្លីក្រាមជាប្រចាំនោះ បរិមាណមេជីវិតនឹងកើនឡើងប្រមាណ១០ភាគរយ។ ក្រៅពីនេះ វីតាមីន C  នៅមានលទ្ធភាពធ្វើឱ្យថយចុះបរិមាណមេជីវិតខុសប្រក្រតី។ វីតាមីន C ជា សារជាតិមួយ ក្នុងចំណោមសារជាតិដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់ការបំផ្លាញហ្សែនតំណពូជក្នុងមេជីវិត។

ការស្រាវជ្រាវមួយ ថ្មីៗនេះបំផុត បានឱ្យឃើញថា ប្រសិនរបបទទួលទានប្រចាំរបស់បុរសមានសុខភាពល្អ ម្នាក់ខ្វះប្រមាណ២៥០មិល្លីក្រាម វីតាមីន C  នោះបរិមាណទឹកកាម នឹងថយចុះ ៥០ភាគរយ ហើយបរិមាណមេជីវិត មានហ្សែនតំណពូជ ត្រូវបំផ្លាញ នឹងកើនឡើង៩១ភាគរយ។ ពិសេស ចំពោះបុរសជក់បារី នឹងបណ្តាលឱ្យបរិមាណវីតាមីន C ក្នុងសរីរាង្គត្រូវខ្វះធ្ងន់ធ្ងរ។ ដូច្នេះពួកគេ ត្រូវបំពេញបន្ថែមវីតាមីននេះយ៉ាងច្រើន។

ការស្រាវជ្រាវលើបុរសគ្មានកូន ៣០នាក់ ចែកចេញជា ២ក្រុម មួយក្រុម ត្រូវបានបំពេញថែម ២០០ មិល្លីក្រាម វីតាមីន C  និងមួយក្រុមទៀត ត្រូវបានបំពេញ ១.០០០មិល្លីក្រាមវីតាមីន C  រាល់ថ្ងៃ ហើយអ្នកទាំងនេះ ត្រូវបានត្រួតពិនិត្យបរិមាណមេជីវិតរាល់សប្តាហ៍។ លទ្ធផលបង្ហាញ្ញថា ក្រុមប្រើ វីតាមីន C ១.០០០មិល្លីក្រាម កើន១៤០ភាគរយ បរិមាណមេជីវិត ក្នុងពេលក្រុមប្រើ ២០០មិល្លីក្រាម កើនតែ១១២ភាគរយ ។

ការស្រាវជ្រាវមួយផ្សេង ថ្មីៗនេះ បានចង្អុលបង្ហាញថា បុរសម្នាក់ ទទួលទានវីតាមីន C រាល់ថ្ងៃ ក្រោយរយៈពេល ៦០ថ្ងៃ មានចំនួនមេជីវិត កើន៦០ភាគរយ សមត្ថភាពសកម្មភាព កើន៣០ភាគរយ ហើយចំនួនមេជីវិត ខុសប្រក្រតីក៏ថយចុះ។

យោងតាមលទ្ធផលស្រាវជ្រាវខាងលើ បានឱ្យឃើញថា វីតាមីន C  ដើរតួនាទីសំខាន់អស្ចារ្យមួយក្នុងការជួយបុរសបង្កើនបរិមាណ និងគុណភាពរបស់មេជីវិត ។ ដូច្នេះការទទួលទានវីតាមីនជាប្រចាំ រាល់ថ្ងៃ ចំពោះបុរសគឺចាំបាច់បំផុត។

ក្រៅពីថ្នាំគ្រាប់ បុរសនៅអាចបំពេញវីតាមីន C  ដោយវិធីទទួលទានជាប្រចាំពពួកបន្លែផ្លែឈើសម្បូរវីតាមីន C ដូចជាក្រូច ដំឡូងបារាំង បន្លែពួយឡេង ផ្កាស្ពៃខៀវ គ្រាប់ម្រេចខ្ចី និងផ្កាខាត់ណា៕

ប្រភព៖ everyday

  • ​ˆ​វីតាមីន C ជួយ​បង្កើន​មេ​ជីវិត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:សុខភាព
Tags: