អា​ហារ​សម្បូរ​ស្ករ ​និង​ទឹក​ដោះ​គោ​ ជាចំណែក​មួយ​នាំ​ឱ្យ​កើត​មុន​លើផ្ទៃ​មុខ​

អា​ហារ​សម្បូរ​ស្ករ ​និង​ទឹក​ដោះ​គោ​ ជាចំណែក​មួយ​នាំ​ឱ្យ​កើត​មុន​លើផ្ទៃ​មុខ​

«មុន»លើផ្ទៃមុខជាប្រធានបទនៃការជជែកគ្នាអស់រាប់ទសវត្សមកហើយ ប៉ុន្តែវាហាក់ដូចជាថា របបអាហារគឺពិតជាមានឥទ្ធិពលទៅលើស្បែករបស់មនុស្ស ។ តាមការពិនិត្យមើលនូវលទ្ធផលនៃការស្រាវជ្រាវកាលពី៥០ឆ្នាំមុន បានបង្ហាញថា ទទួលអាហារសម្បូរដោយស្ករ( Glycaemic Index-GI) និងផឹកទឹកដោះគោ មិនត្រឹមតែធ្វើឱ្យមុនកើតហើយកាន់តែកញ្ជ្រោលខ្លាំងប៉ុណ្ណោះទេ តែក្នុងករណីខ្លះ វាថែមទាំងជាមូលហេតុបង្កទៀតផង ។

«មុន»កកើតនៅពេលមានការប្រមូលផ្តុំការផលិតដុំខ្លាញ់ sebumដ៏ច្រើននៅលើស្បែកក៏ដូចជាការកើនឡើងបណ្តាកោសិកាស្បែកដែលងាប់ទៅបិទរន្ធញើស ។ មានការសន្និដ្ឋានថា ការផលិតដុំខ្លាញ់sebumលើសពីតម្រូវការ គឺបង្កឡើងដោយដំណើរប្រែប្រួលរបស់អ័រម៉ូន ។ វេជ្ជបណ្ឌិត Jennifer Burris មកពីនាយកដ្ឋានអាហារបំប៉នសុខភាពនិងអភិវឌ្ឍធនធានមនុស្សនៃសាកលវិទ្យាល័យ New York Universityថ្លែងថា ៖«ថ្មីៗនេះ បណ្តាពេទ្យស្បែកនិងអ្នកជំនាញខាងរបបអាហារ បានពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងចំណីអាហារនិង«មុន»ហើយពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួនាទីវិធីព្យាបាលដោយប្រើរបបអាហារ ។

ចំណែកទឹកដោះគោដែលគេរាប់បញ្ចូលថាជាចំណែកមួយនាំឱ្យកើត«មុន»ក៏ព្រោះតែវាមានផ្ទុកអ័រម៉ូនមួយចំនួន ។ ការសិក្សាមួយកាលពីឆ្នាំ២០០៧របស់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Harvard Universityបានរកឃើញថា មានការការជាប់ពាក់ព័ន្ធគ្នាយ៉ាងច្បាស់លាស់មួយរវាងអ្នកផឹកដោះគោជាប្រចាំ និងការកើត«មុន»នៅលើស្បែក ។ ទឹកដោះគោកែច្នៃត្រូវគេគិតថា មានកម្រិតអ័រម៉ូនច្រើនបំផុត ៕

ប្រភព៖ everyday

  • អា​ហារ​សម្បូរ​ស្ករ ​និង​ទឹក​ដោះ​គោ​ ជាចំណែក​មួយ​នាំ​ឱ្យ​កើត​មុន​លើផ្ទៃ​មុខ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:សុខភាព
Tags: