​ព្យាបាល​ហើយ នៅតែ​គ្មាន​កូន​? កុំ​ទាន់​អស់សង្ឃឹម​! ៣ នាក់​ក្នុងចំណោម ១០ នាក់ នឹង​មាន​កូន​ដោយ​ធម្មជាតិ ក្រោយ​បញ្ឈប់​ការព្យាបាល​

​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ជិត ១/៣ នៃ​គូ​ស្វាមី ដែល​ទទួល​ការព្យាបាល ដើម្បី​មាន​កូន បាន​ទទួល​ជោគជ័យ គឺ​មានន័យថា អាច​មាន​កូន​ដោយ​ធម្មជាតិ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ ក្រោយពេល​បញ្ឈប់​ការព្យាបាល​។​

​អ្នកជំនាញ​បាន​សិក្សា និង​ធ្វើ​ការអង្កេត​ទៅលើ​ស្ត្រី​ចំនួន ៤០៣ នាក់ ដែល​បាន​ទទួល​ការព្យាបាល ក្នុង​ការបង្ក​កំណើត​។​

​ស្ត្រី​ចំនួន ៩៦ នាក់ មិន​អាច​មាន​ផ្ទៃពោះ​បានទេ អំឡុង​ការព្យាបាល ប៉ុន្តែ ៣៤ នាក់​ទៀត បាន​ជោគជ័យ​ដោយ​ធម្មជាតិ​។​ ​ការសិក្សា​បាន​បង្ហាញថា ស្ត្រី ៣០៧ នាក់ អាច​មាន​កូន​បាន ខណៈពេល​កំពុង​ព្យាបាល​។ ហើយ​បន្ទាប់​ពី​ការព្យាបាល ស្ត្រី ៨៤ នាក់​ទៀត អាច​មាន​កូន​ដោយ​ធម្មជាតិ​។​

​ការរកឃើញ​នេះ ពិត​ជា​សំខាន់​ណាស់ សម្រាប់​គ្រូពេទ្យ និង​អ្នកជំងឺ ដែល​កំពុង​ទទួល​ការព្យាបាល​ហើយ ប៉ុន្តែ មិនទាន់​មាន​លទ្ធផល​។​ ​ដូច្នេះ អ្នក​កុំ​ទាន់​អស់​សង្ឃឹម ហើយ​រង់ចាំ​ពីរ​បី​ឆ្នាំ​ទៀត ថា​មិន​ត្រូវ អ្នក​នឹង​អាច​មាន​កូន តាម​វិធី​ធម្មជាតិ ដូច​ការស្រាវជ្រាវ​នេះ​អញ្ចឹង​៕

​ប្រភព ៖ Consumer.healthday
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។