ប្តីវាយប្រពន្ធពពោះ៥ខែស្ទើរស្លាប់ដោយចោទថាទៅផ្សារយូរមានសហាយែ

េខត្តប៉ៃលិន ៖ ស្ត្រីម្នាក់ត្រូវប្តីឈាមក្តៅ វាយទាត់ធាក់ស្ទើរស្លាប់ស្ទើររស់ព្រោះតែ ភាពល្ងង់ខ្លៅប្រច័ណ្ឌនិងចោទថាប្រពន្ធ មានសហាយកាលពីល្ងាចថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៦ នៅភូមិដីសថ្មី ឃុំស្ទឹង ត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកគង់ ណន អធិការរងស្រុកសាលា ក្រៅបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ថាជនសង្ស័យជាប្តីត្រូវបានចាប់ ខ្លួនឈ្មោះ ហួត ែតម អាយុ៤០ឆ្នាំ រីឯប្រពន្ធ ឈ្មោះ រុន ណាក់ អាយុ៣០ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោកអធិការរងបានបន្តថា ជនសង្ស័យ ខាងលើនេះត្រូវបាននគរបាលបុ៉ស្តិ៍បញ្ជូនមកអធិការដ្ឋានស្រុកហើយនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរួចហើយដើម្បីបញ្ជូនទៅ តុលាការនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ។

បើយោងតាមរបាយការណ៍លោកអនុ សេនីយ៍ត្រី ហុក ហេង នាយបុ៉ស្តិ៍ឃុំស្ទឹង ត្រង់បានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវជនដៃ ដល់ជាប្តីវាយឲ្យរបួសធ្ងន់ដោយធាក់មួយ ជើងចំកណ្តាលមុខ ដាល់មួយដៃវៀចធ្គាម ខាងឆ្វេងនិងចាប់សក់ក្បាលបោកទៅនឹង ដីហើយច្រានឲ្យដួលបោកក្បាលទៅក្រោយត្រូវឈើបណ្តាលឲ្យបែករងរបួសធ្ងន់។ ក្រៅពីនេះជនសង្ស័យបានធាក់មួយជើង បន្ថែមចំឆ្អឹងជំនីរខាងស្តាំនិងចំពោះ ខណៈដែលស្ត្រីរងគ្រោះមានទម្ងន់៥ខែផង ។

បើតាមសមត្ថកិច្ចសាកសួរអ្នករស់នៅ ក្បែរខាងនិងផ្ទះស្ត្រីរងគ្រោះឲ្យដឹងថា ជន សង្ស័យខាងលើនេះជាមនុស្សស្រវឹងខួប ហើយតែងតែប្រើហិង្សាលើប្រពន្ធស្ទើររាល់ ថ្ងៃ។ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បានទៅផ្សារដើមី្បទិញម្ហូបយកមកដាំស្លហើយពេលដែលស្ត្រីរងគ្រោះត្រឡប់មក ដល់ផ្ទះក៏ឮសំឡេងឈ្លោះប្រកែកគ្នាតែ ម្តងដោយជនសង្ស័យជាប្តីសួរថា “ហ្អែងទៅផ្សារអីក៏យូរម្លេ៉ះបែបទៅមានសហាយ ស្មន់ជាមួយប្រុសទេដឹង”។ ពេលនោះស្ត្រី រងគ្រោះជាប្រពន្ធដោយសារមកពីផ្សារហត់ ផងក៏បានតបតជាមួយនឹងជនសង្ស័យគ្រា នោះជនសង្ស័យក៏ប្រើកម្លាំងបាយវាយទាត់ ធាក់ប្រពន្ធយ៉ាងព្រៃផ្សៃបណ្តាលឲ្យដេក ដួលសន្លប់តែម្តង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងដែរថា នៅក្រោយពីកើតហេតុលោកមេភូមិដីសថ្មី បានទូរស័ព្ទប្រាប់ពីជម្លោះហិង្សាក្នុងគ្រួសារ នេះមកសមត្ថកិច្ចហើយសមត្ថកិច្ចក៏បាន ចុះទៅកន្លែងកើតហេតុវាយទាត់ធាក់ប្រពន្ធ បញ្ជូនមកនគរបាលប៉ុស្តិ៍ដើមី្បសាកសួរ។ ចំណែកស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅ កាន់មណ្ឌលសុខភាពស្រុកក៏ ប៉ុន្តែដោយសារសកភាពរបួសធ្ងន់ធ្ងរក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដើម្បីសង្គ្រោះអាយុជីវិត ។

លោកអធិការរងស្រុកសាលាក្រៅបាន ប្រាប់ឲ្យដឹងដែរថា ស្រី្តរងគ្រោះរហូតមក ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ របួស របស់ស្ត្រីរងគ្រោះនៅពុំទាន់ធូរស្រាយនៅ ឡើយទេ។

នៅក្នុងរបាយការណ៍នគរបាលមូល ដ្ឋានបញ្ជាក់ឲ្យដឹងដែរថា ស្ត្រីរងគ្រោះជាកូនកំព្រាគ្មានឪពុកម្តាយបងប្អូននៅជិតនោះឡើយហើយពេលសម្រាកព្យាបាលនៅ មន្ទីរពេទ្យស្ត្រីរងគ្រោះមានការលំបាកទាំង គ្មានអ្នកមើលថែនិងថវិកា ៕

ប្តីវាយប្រពន្ធពពោះ៥ខែស្ទើរស្លាប់ដោយចោទថាទៅផ្សារយូរមានសហាយែ ប្តីវាយប្រពន្ធពពោះ៥ខែស្ទើរស្លាប់ដោយចោទថាទៅផ្សារយូរមានសហាយែ

ប្រភព៖ nokorwatnews

  • ប្តីវាយប្រពន្ធពពោះ៥ខែស្ទើរស្លាប់ដោយចោទថាទៅផ្សារយូរមានសហាយែ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: