ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

Akami Technologies អ្នកបម្រើសេវាអ៊ីនធឺរណេតក្នុងរដ្ឋម៉ាសាឈូសេត (Massachusetts) របស់សហរដ្ឋអាមេរិក បានសិក្សាឃើញថា បណ្តាប្រទេសផ្សេងៗទូទាំងពិភពលោកមានល្បឿនប្រើអ៊ីនធឺរណេតខុសៗគ្នា ពេលនេះ «ប្រជាប្រិយ» សូមលើកយក ១០ ប្រទេសមកបង្ហាញជូន ។

១០. ប្រទេសហ្វាំងឡង់មានល្បឿនអ៊ីនធឺរណេតជាមធ្យម 17.7 Mbps

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

៩. សាធារណរដ្ឋឆេកមានល្បឿនអ៊ីនធឺរណេតជាមធ្យម 17.8 Mbps ។ ប្រទេសនេះមានការកើនឡើង ៣១% ខាងប្រើប្រាស់អ៊ីនធឺរណេត បើប្រៀបនឹងឆ្នាំកន្លងទៅ ។

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

៨. ប្រទេសហុល្លង់មានល្បឿនអ៊ីនធឺរណេតជាមធ្យម 17.7 Mbps ។ កាលពីឆ្នាំ ២០១៤ ប្រទេសនេះមានអ្នកប្រើប្រាស់អ៊ីនធឺរណេតច្រើនជាងគេក្នុងសហភាពអឺរ៉ុប ។

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

៧. ប្រទេសជប៉ុនមានល្បឿនអ៊ីនធឺរណេតជាមធ្យម 18.2 Mbps ។ ប្រទេសជប៉ុនជាប្រទេសដែលកំពុងអភិវឌ្ឍល្បឿនអ៊ីនធឺរណេតឱ្យមានកម្រិត 100 Gbps ហើយក្នុងពេលដែលអ្នកប្រើសេវាអ៊ីនធឺរណេតក្នុងប្រទេសជប៉ុន ដូចជា So-net ក៏បានផ្តល់ល្បឿនក្នុងការភ្ជាប់បណ្តាញអ៊ីនធឺរណេតដល់ 2 Gbps ដែលលឿន ២ ដងរបស់ Google Fiber និង ធ្វើឱ្យ So-net ក្លាយជាអុ្នកបម្រើអ៊ីនធឺរណេតសម្រាប់ពាណិជ្ជកម្មលឿនបំផុតក្នុងពិភពលោក ។

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

៦. ប្រទេសឡេតវីមានល្បឿនអ៊ីនធឺរណេតជាមធ្យម 18.3 Mbps ។ ល្បឿននេះជាមធ្យមលើស ៣ ដង នៃល្បឿនអ៊ីនធឺរណេតជាមធ្យមនៅលើពិភពលោក ។

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

៥. ប្រទេសស្វីសមានល្បឿនអ៊ីនធឺរណេតជាមធ្យម 18.7 Mbps ។ ប្រទេសនេះមានការរីកលូតលាស់ខាងអ៊ីនធឺរណេតកើនឡើងជាងឆ្នាំកន្លង ២៥% ។

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

៤. ហុងកុងមានល្បឿនអ៊ីនធឺរណេតជាមធ្យម 19.9 Mbps ។ កាលពីឆ្នាំ ២០១៣ ហុងកុងជាប្រទេសដំបូងគេក្នុងពិភពលោកដែលមានសេវាបម្រើអ៊ីនធឺរណេត និង ល្បឿនខ្ពស់បំផុតដល់ 60 Mpbs ។

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

មានល្បឿនអ៊ីនធឺរណេតជាមធ្យម 20.6 Mbps ។ មានការកើនឡើងជាងឆ្នាំកន្លង ៣២% ។

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

២. ប្រទេសន័រវេសមានល្បឿនអ៊ីនធឺរណេតជាមធ្យម 21.3 Mbps អ៊ីនធឺរណេតមានការកើនលើសឆ្នាំកន្លងដល់ ៦៨% ។

ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?

១. ប្រទេសកូរ៉េខាងត្បូងមានល្បឿនអ៊ីនធឺរណេតជាមធ្យម 29 Mbps ។ ល្បឿននេះជាមធ្យមលើស ៤.៦ ដង នៃល្បឿនអ៊ីនធឺរណេតជាមធ្យមនៅលើពិភពលោកដល់ ៨០% ។ ប្រជាជនកូរ៉េបានប្រើប្រាស់ល្បឿនលឿនខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែក៏ នៅមានដែនកំណត់ខាងប្រើគេហទំព័រ (Website) ខ្លះដែរ ៕

ប្រភព៖ pmhotnews

  • ចង់ដឹង​ទេ ប្រទេស​ណា​មាន​អ៊ី​ន​ធឺរ​ណេ​ត​លឿន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ ២០១៦?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: