ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យជាម្ដាយនិងកូន ត្រូវមន្ត្រីជំនាញកសាងសំណុំរឿង និងបញ្ជូនទៅតុលាការហើយ កាលពីព្រឹកថ្ងៃទី៣០ កក្កដា ២០១៦ នេះ បន្ទាប់ពីពួកគេបង្ខំនារីវ័យក្មេងម្នាក់ (ជាសង្សាកូនប្រុសខ្លួន) ឱ្យទៅរំលូតកូនចោល ជាមួយនឹងការគំរាមកំហែង ។

ប្រភពឱ្យដឹងថា ជនសង្ស័យជាម្ដាយនិងកូនប្រុសនោះត្រូវឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ កក្កដា ស្ថិតនៅភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ដែលស្ត្រីជាម្តាយឈ្មោះហ៊ាម សារឿន អាយុ៤០ឆ្នាំ និងកូនប្រុសឈ្មោះឥន ចាន់ណា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យបវេល ។ ចំណែកនារីរងគ្រោះឈ្មោះឡាយ គឹមលាង អាយុ១៧ឆ្នាំ (ជាសង្សារ) ។

ប្រភពឱ្យដឹងទៀតថា ទាំង២នាក់ម្តាយនិងកូនប្រុសនេះ បានបង្ខំឱ្យនារីរងគ្រោះរំលូតកូនចោលនៅក្នុងគ្លីនិកឯកជនមួយកន្លែង ក្នុងភូមិខាងលើ កាលពីថ្ងៃទី២១ កក្កដា ដើម្បីគេចពីការទទូលខុសត្រូវ ។ ស្ត្រីសង្ស័យឈ្មោះហ៊ាម សារឿន បានគំរាមនារីរងគ្រោះថា បើមិនរំលូតកូនចោលទេ គ្រូមិនអនុញ្ញាតឱ្យកូនប្រុសគាត់ចូលរៀនថ្នាក់ទី១២នៅឆ្នាំក្រោយទេ ថែមទាំងហាមមិនឱ្យនាងនិយាយរឿងនេះទៀតផង ។ ដូច្នេះហើយ ទើបនាងសុខចិត្តរំលូតកូនទាំងការឈឺចាប់ ប៉ុន្តែរឿងនេះត្រូវបែកការណ៍ដឹងដល់អាណាព្យាបាលខាងនារីរងគ្រោះ មកប្ដឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់តែម្ដង ។

ម្ដាយនិងកូនប្រុសនោះ ត្រូវជាប់ចោទពីបទសមគំនិតគ្នាក្នុងការប្រព្រឹត្តរឿងនេះ ដើម្បីគេចវេសពីការទទូលខុសត្រូវ ។ ពេលនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្ដាយ និងកូននោះទៅតលាការ តែមិនទាន់ដឹងថា តុលាការសម្រេចវិនិច្ឆ័យបែបណានោះទេ ព្រោះកំពុងសួរនាំនៅឡើយ៕

ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​

ប្រភព៖ kohsantepheapdaily

  • ម្តាយ​​អត់​​មេត្តា បង្ខំ​សង្សារ​កូន​​ប្រុស​​ទៅរំលូត​កូន​ចេញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: