១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ៖ តើកង់នោះ វាមានតម្លៃណាស់ទៅឬសម្រាប់គាត់ ? បើទោះបីជាវាមិនមានតម្លៃមហាសាល តែបើគិតពីអនុស្សាវរីយ៍ដែលវានៅជាមួយគឺអាចនិយាយបានថា វានិងលោក Shun គឺពិតជាយល់ចិត្តគ្នាល្អណាស់ រកអ្វីមកប្រៀបមិនបានឡើយ ដូច្នេះវាពិតជាមានតម្លៃសម្រាប់លោក ។

គិតមកដល់ពេលនេះ មានរយៈពេល១០ថ្ងៃហើយ ដែលបុរសជនជាតិជប៉ុនឈ្មោះ Shun Yanagisawa បានបាត់កង់របស់គាត់នៅទឹកដីទីក្រុងភ្នំពេញ ។ បើទោះបីជាលោកពុំមានសង្ឃឹមថា នឹងរកឃើញវាវិញក៏ដោយ តែចាប់តាំងពីថ្ងៃបាត់រហូតដល់ថ្ងៃទី២៩ កក្កដា នេះ លោកមិនបានបោះបង់ការព្យាយាមតាមរកនោះទេ គឺនៅតែចេញដើររកត្រុកៗនៅតំបន់ជុំវិញផ្សារកណ្ដាល និងផ្សារអូរឬស្សី ដើម្បីឱ្យអស់ចិត្ត មុននឹងលោកត្រូវជិះរថយន្តក្រុងឆ្ពោះទៅប្រទេសថៃ និងបន្ដដំណើរទៅប្រទេសរបស់ខ្លួនវិញ នៅថ្ងៃទី៣០ កក្កដា ដែលធ្វើឱ្យមហាជនសម្ដែងការចូលរួមសោកស្ដាយ អាណិតអាសូរក្រៃលែង ក្រោយពីកោះសន្ដិភាពបានចុះផ្សាយអំពីព័ត៌មាននេះ ។

នៅព្រឹកថ្ងៃនេះ ថ្ងៃទី៣០ ខែកក្កដា ២០១៦ មុនចាកចេញពីកម្ពុជា លោកបានរៀបរាប់ថា «ខ្ញុំនឹងចាកចេញពីកម្ពុជា ហើយសង្ឃឹមថានឹងមានតម្រុយខ្លះពីកង់របស់ខ្ញុំ បើទោះបីខ្ញុំទៅដល់ជប៉ុនក៏ដោយ។ ប្រសិនបើសមត្ថកិច្ច ឬបងប្អូនខ្មែរបានរកឃើញវិញ សូមមេត្តាផ្ដល់ដំណឹង មកសារព័ត៌មាន «កោះសន្ដិភាព» យ៉ាងយូរ២សប្ដាហ៍ក្រោយ ខ្ញុំនឹងមកយកវាវិញ» ។ ទន្ទឹមនឹងនេះ លោកក៏សូមអរគុណសារព័ត៌មានកោះសន្ដិភាពដែលបានជួយចុះផ្សាយពីព័ត៌មានរបស់លោក និងអរគុណដល់ទឹកចិត្តប្រិយមិត្តអ្នកអានដែលបានអាណិតអាសូរដល់រូបលោក ។

ជាមួយគ្នានេះ កោះសន្ដិភាពសូមអំពាវនាវជាថ្មីម្ដងទៀង ចំពោះបងប្អូន និងអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើប្រទះឃើញ និងបានស្គាល់កង់ដូចមានភិនភាគក្នុងរូបថតនេះ សូមជួយផ្ដល់ដំណឹងមកសារព័ត៌មាន«កោះសន្ដិភាព»ផង តាមរយៈលេខទូរស័ព្ទ ០១៧ ៤៤៩ ០១៧ ដើម្បីបង្ហាញពីទឹកចិត្តខ្មែរចេះជួយទុក្ខធុរៈគ្នា និងស្រឡាញ់មុខមាត់ប្រទេសជាតិ ។ ចំពោះរង្វាន់លើកទឹកចិត្ត គឺកោះសន្តិភាពបានសម្រេចចេញជំនួសម្ចាស់កង់ ។

គួរបញ្ជាក់ថា លោក Shun Yanagisawa បានជិះកង់ចាកចេញពីជប៉ុន ឆ្លងកាត់ជាច្រើនប្រទេស ទើបមកដល់កម្ពុជា ដូចជា កោះតៃវាន់, ហ្វីលីពីន, សិង្ហបុរី ម៉ាឡេស៊ី, ថៃ ដែលគិតចាប់ពីធ្វើដំណើរមកដល់ពេលនេះជិត១ឆ្នាំហើយ ។ ជាអកុសល កាលពីថ្ងៃទី១៨ កក្កដា នៅពេលលោកមកស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង កង់របស់គាត់ក៏ត្រូវចោរលួចបាត់ ។ សណ្ឋាគារតូចមួយនេះ សមត្ថកិច្ចនិយាយថា បាត់បង់របស់ភ្ញៀវច្រើនដងហើយ កន្លងមកនេះ ។

គួរកត់សម្គាល់ថា នៅតំបន់លក់កង់ផ្សារអូរឫស្សី គ្រាន់តែឃើញជនជាតិជប៉ុនរូបនេះដើរមើលពួកគេស្គាល់ភ្លាម ហើយនិយាយថា នោះ«ជប៉ុនបាត់កង់» ។ អ្នកលក់កង់ញញឹមស្វាគមន៍ ព្រោះពួកគេបានស្គាល់មុខតាមរយៈការផ្សាយរបស់សារព័ត៌មាន និងគេហទំព័រកោះសន្តិភាព។ តាមរយៈការផ្សាយរបស់កោះសន្តិភាព ទោះគាត់ដើរទៅទីណា ដូចជាតំបន់ផ្សារចាស់ ផ្សារកណ្តាល ត្រូវបានគេស្គាល់ និងគេហៅថា «ជប៉ុនបាត់កង់» ដែរ ។

សោកស្ដាយណាស់ មិនដឹងថា តើកង់នោះ ត្រូវគេលួចយកទៅលាក់នៅទីណានៅឡើយទេ។ មកដល់ពេលនេះ នៅមិនទាន់បានទទួលដំណឹងរកឃើញនៅឡើយ ។ មានតែការឆ្លើយតបតាមទូរស័ព្ទ សម្ដែងនូវការសោកស្ដាយប៉ុណ្ណោះ ។

ដូច្នេះ បងប្អូនណាដែលបានយកកង់នេះទៅ ដោយប្រការណាមួយនោះ គួរប្រគល់ឱ្យវិញ តាមរយៈកោះសន្ដិភាព ដែលយើងខ្ញុំសូមសម្ដែងនូវក្ដីសង្ឃឹមទុកមុន នូវការអរគុណដ៏ជ្រាលជ្រៅបំផុត រួមចំណែករក្សាមុខមាត់ សេចក្ដីថ្លៃថ្នូររបស់ជាតិយើង ព្រមទាំងមានការជូនរង្វាន់សមរម្យទៀតផង ៕

១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ ១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ ១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ ១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ ១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ ១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ ១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ ១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ

ប្រភព៖ kohsantepheapdaily

  • ១០​ថ្ងៃ​ហើយ ជប៉ុន​បាត់​កង់ នៅ​តែ​ព្យាយាម​ដើរ​រក​ត្រុ​ក​ៗ​តាម​កន្លែង​លក់​កង់​ក្នុង​ក្រុងភ្នំពេញ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: