​ក្រុម​​​​​ស្ទាវ​​​​វ៉ៃ​​កាប់​គេ​ក្នុង​​​​ការ​​ប្រកួត​បាល់ទាត់​​នៅ​​ស្តាត​អូឡាំពិក ​ប្រាប់​​​​ពី​មូលហេតុ​បង្ក​​​ជម្លោះ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានរកឃើញមូលហេតុច្បាស់ហើយ ដែលយុវជនឈាមរាវមួយក្រុម បង្កចលាចលវ៉ៃនិងកាប់គេឲ្យរបួស ក្នុងស្តាតអូឡាំពិកកម្ពុជា ខណៈក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ កម្ពុជាប៉ះជាមួយសិង្ហបុរី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនដៃដល់ឈ្មោះ ផុន ឆៃយ៉ា បានឆ្លើយសារភាពថា បក្ខពួកខ្លួនដែលធ្វើសកម្មភាពផ្ទាល់មានគ្នា៣នាក់ តែរត់រួចម្នាក់ ហើយពិតជាបានកាប់ទៅលើជនរងគ្រោះ២នាក់ឲ្តរបួសដៃ និងផ្លាតកាំបិតត្រូវក្បាលស្រ្តីវ័យក្មេងម្នាក់បែកក្បាល ពិតប្រាកដមែន។ ឯអ្នកផ្សេងទៀត ដែលអាវុធហត្ថឃាត់ខ្លួនដែរនោះ មិនបានធ្វើសកម្មភាពទេ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺដោយសារភាគីម្ខាងទៀត គប់ដបទឹកសុទ្ធ មកលើពួកគេ។ បច្ចុប្បន្ន ក្រុមជនបង្ក កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់៕

​ក្រុម​​​​​ស្ទាវ​​​​វ៉ៃ​​កាប់​គេ​ក្នុង​​​​ការ​​ប្រកួត​បាល់ទាត់​​នៅ​​ស្តាត​អូឡាំពិក ​ប្រាប់​​​​ពី​មូលហេតុ​បង្ក​​​ជម្លោះ ​ក្រុម​​​​​ស្ទាវ​​​​វ៉ៃ​​កាប់​គេ​ក្នុង​​​​ការ​​ប្រកួត​បាល់ទាត់​​នៅ​​ស្តាត​អូឡាំពិក ​ប្រាប់​​​​ពី​មូលហេតុ​បង្ក​​​ជម្លោះ

ប្រភព៖ kqube

  • ​ក្រុម​​​​​ស្ទាវ​​​​វ៉ៃ​​កាប់​គេ​ក្នុង​​​​ការ​​ប្រកួត​បាល់ទាត់​​នៅ​​ស្តាត​អូឡាំពិក ​ប្រាប់​​​​ពី​មូលហេតុ​បង្ក​​​ជម្លោះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: