ក្រសួង​ការងារ​ព្រមាន​ចាត់វិធានការ​លើ​កញ្ញា ធី សុវណ្ណ​ថា និង​លោក ស្រី ចំរើន​

ក្រសួងការងារ កាលពីថ្ងៃម្សិលមិញ បានព្រមានទៅកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដែលបានធ្វើសកម្មភាពសហជីព ដោយមិនបានចុះបញ្ជីនៅក្រសួង។

លោក កុយ ទេពដារាវុធ ប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ កាលពីថ្ងៃម្សិលមិញ បានផ្ញើលិខិតមួយច្បាប់ទៅកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន។

លោកបានចារនៅលើលិខិតនោះថា៖ «យើងសូមព្រមានចំពោះលោកស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា ថា ត្រូវបញ្ឈប់រាល់សកម្មភាពសហជីពដោយមិនបានចុះបញ្ជីជាបន្ទាន់»។

លោកបន្តថា៖ «ក្នុងករណីនៅតែបន្តសកម្មភាពទៀត យើងនឹងអាចចាត់វិធានការដំណាក់កាលទី ២ អនុលោមតាមច្បាប់ស្ដីពីសហជីព»។

ការព្រមានរបស់ក្រសួងការងារ ទៅលើសកម្មជនទាំងពីរនេះ បានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យក្រសួងការងារចាត់វិធានការទៅលើពួកគេ បន្ទាប់ពីពួកគេអះអាងថា ជាតំណាងសហជីព ហើយព្រមានដឹកនាំធ្វើបាតុកម្មរំលាយគណបក្សសង្គ្រោះជាតិ៕

ប្រភព៖ VOD


Related Posts