បុរស​ម្នាក់​នេះ​ ជិត​បាន​ក្លាយ​ជា​CEO របស់​Apple, Google, និង Yahoo ទៅ​ហើយ តែ​​ត្រូវ​ខក​ទៅ​វិញ​ ហេតុអ្វី​?

រូបថតខាងលើនេះជា រូបថតរបស់បុរសម្នាក់ដែលគាត់មានប្រវត្តិជាអ្នកធ្វើការក្នុងមុខដំណែងធំជាងគេរបស់ក្រុមហ៊ុនជាច្រើន ពោលគឺគាត់ជានាយកប្រតិបត្តិ (CEO) ក្នុងក្រុមហ៊ុនធំៗ របស់អាមេរិកមិនតិចជាង៥ក្រុមហ៊ុនទេ រហូតមកដល់បច្ចុប្បន្ន។

លោកមានឈ្មោះ Joe Costello ក្នុងប្រវត្តិការងារ លោកធ្លាប់ជានាយកប្រតិបត្តិរបស់បច្ចេកវិទ្យាមួយចំនួនរបស់អាមេរិកដូចជា ក្រុមហ៊ុន Cadence Design Systemsគ្រប់គ្រងបុគ្គលិក៥,៧០០នាក់ កាន់កាប់លុយក្រុមហ៊ុន៥ពាន់លានដុល្លារ, ក្រុមហ៊ុន Orb Networks,  ក្រុមហ៊ុនទស្សនាវដ្ដីល្បីឈ្មោះ America, ក្រុមហ៊ុនមួយឈ្មោះQualcomm  ហើយបច្ចុប្បន្នលោកជា CEO របស់ក្រុមហ៊ុនផលិតសម្ភារៈបច្ចេកវិទ្យាធំមួយរបស់អាមេរិកឈ្មោះ Enlighted,។

យោងតាមប្រវត្តិការងារដ៏វែងឆ្ងាយរបស់លោក លោកCostello ត្រូវគេចាត់ទុកបុគ្គលជោគជ័យបំផុតមួយក្នុងការងារ ដែលគេកម្រនឹងជួបប្រទះ ហើយធ្លាប់ជួបបទពិសោធន៍ដែលជិតនឹងបានក្លាយជាCEO របស់ក្រុមហ៊ុនធំៗចំនួនបីទៀតផង នោះគឺ ក្រុមហ៊ុនApple, Google និង ក្រុមហ៊ុន Yahoo ។

រំលឹកប្រវត្តិ កាលពីឆ្នាំពី១៩៩៧ ភ្លាមៗ បន្ទាប់ពីលោកបានចាកចេញពីដំណែងជា CEO របស់ក្រុមហ៊ុន Cadence Design Systems លោក Costello ត្រូវបានលោក Steve Jobs ស្ថាបនិក និង ជាCEO របស់ក្រុមហ៊ុនApple បានហៅមកសម្ភាសន៍ដើម្បីឲ្យលោកកាន់ដំណែងជាCEO របស់Apple ។ ការសម្ភាសន៍បានប្រព្រឹត្តិទៅអស់រយៈពេលពីរទៅបីម៉ោង ប៉ុន្តែមិនបានសម្រេចទេ គឺខុសគ្នាត្រង់ការចរចាពេលវេលា (Time Negotiation)។ លោកCostello ចង់កាន់ដំណែង CEOរបស់ Apple ពេញម៉ោង តែលោក Steve Jobs មិនព្រមដោយសារ ពេលនោះលោក Jobs កំពុងនៅក្នុងដំណែងជា CEO របស់Appleនៅឡើយ ហើយលោកចងឲ្យ លោក Costello ធ្វើការក្នុងដំណែងនេះ ជួយលោកក្រៅម៉ោង (Part-Time) ប៉ុណ្ណោះ ហេតុនេះ ហើយការលោក Costello ក៏បានបដិសេធ។

តាមពិតមិនតែ Apple ដែលហៅ លោកឲ្យទៅធ្វើជាCEO របស់ខ្លួននោះ នៅពេលបន្ទាប់ គឺឆ្នាំ២០០០ ក្រុមហ៊ុនយក្សមួយទៀតរបស់អាមេរិក Google ដែលជារបស់លោកLarry Page និងលោក Sergey Brin នោះ ក៏បានហៅលោក Costello មកនិយាយគ្នាដើម្បីចរចាក្នុងដំណែងជាCEOរបស់ក្រុមហ៊ុនផងដែរ តែអ្វីដែលគួរឲ្យស្ដាយនោះ គឺពេលនោះលោក Costello ជាប់រវល់ស្រាវជ្រាវលើគម្រោងដ៏ធំមួយដែលមានឈ្មោះThink3 ។ ដោយមិនអាចដក់ខ្លួនបាន លោកក៏បានបដិសេធនឹងGoogle ទៅ។ ហើយសព្វថ្ងៃដំណែងនេះបានទៅលើលោក Eric Schmidt ។

តាមរយៈការសម្ភាសន៍មួយរបស់កាសែតThe Time of India នៅពេលថ្មីៗនេះ លោក Costello បាននិយាយថា ក្រុមហ៊ុនGoogle ជាក្រុមហ៊ុនដ៏ល្អបំផុតមួយ ប៉ុន្តែគួរឲ្យស្ដាយលោកបានប្ដេជ្ញា ជួយស្រាវជ្រាវទៅលើគម្រោងThink3ទៅហើយ ហេតុនេះហើយលោកមិនអាចទទួលយកដំណែងនេះនៅGoogle បានឡើយ។

នេះជាក្រុមហ៊ុនធំទី២ហើយដែលលោក Costello បានខកមុខដំណែងកំពូលៗ។ ប៉ុន្តែនៅមិនទាន់ចប់ទេ ប្រមាណជាពីរបីឆ្នាំបន្ទាប់ពីការស្នើរបស់Google លោកក៏ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយទៀតរបស់អាមេរិកហៅទៅធ្វើជាCEO ដែរ នោះគឺក្រុមហ៊ុនYahoo  ។ លោកបានត្រូវបានអញ្ជើញជួបសម្ភាសន៍ ជាមួយសហស្ថាបនិករបស់ក្រុមហ៊ុន លោក Jerry Yang និង លោក Mike Moritz ប៉ុន្ដែ ក្រុមហ៊ុន Yahoo នៅពេលនោះ មានការផ្លាស់ប្ដូរមកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយវិញ ហើយការសម្រេចទទួលយកលោក ក៏បានលុយចោលទៅវិញ ដោយក្រុមហ៊ុនសម្រេចប្ដូរយកលោក Terry Semel ម្ចាស់ក្រុមហ៊ុនកម្សាន្តWarner Bros មកជំនួសវិញ ដោយយល់ថាលោក Terry Semel មានបទពិសោធន៍ចាស់វស្សាលើប្រព័ន្ធផ្សព្វផ្សាយជាង។ ហេតុនេះ ដំណែងជាCEO របស់Yahoo ធ្លាក់មកលើលោក Terry Semel រហូតមកដល់បច្ចុប្បន្ន។

យ៉ាងណា Joe Costello មិនមានការខកចិត្តនោះទេចំពោះការខកខានលើកនេះ ដោយសារលោកធ្លាប់បានខកខានពីក្រុមហ៊ុនធំពីររួចទៅហើយគឺ Apple និង Google ហើយលោកថា លោកមិនដែលគិតព្រួយពីបាននូវមុខដំណែងធំៗ ក្នុងក្រុមហ៊ុនទាំងនេះឡើយ ព្រោះលោកមានការងារមិនខ្វះ ដែលត្រូវធ្វើ ម្យ៉ាងវិញទៀតលោកសព្វថ្ងៃនៅតែរក្សាដំណែងជា CEO ដដែល៕

បុរស​ម្នាក់​នេះ​ ជិត​បាន​ក្លាយ​ជា​CEO របស់​Apple, Google, និង Yahoo ទៅ​ហើយ តែ​​ត្រូវ​ខក​ទៅ​វិញ​ ហេតុអ្វី​? បុរស​ម្នាក់​នេះ​ ជិត​បាន​ក្លាយ​ជា​CEO របស់​Apple, Google, និង Yahoo ទៅ​ហើយ តែ​​ត្រូវ​ខក​ទៅ​វិញ​ ហេតុអ្វី​?

ប្រភព៖ kqube

  • បុរស​ម្នាក់​នេះ​ ជិត​បាន​ក្លាយ​ជា​CEO របស់​Apple, Google, និង Yahoo ទៅ​ហើយ តែ​​ត្រូវ​ខក​ទៅ​វិញ​ ហេតុអ្វី​?已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: