សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​ថា​មិន​បាន​ចោទ​លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក កែម ឡី

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បដិសេធ​ថា អ្នកស្រី​មិន​បាន​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ទេ។ អ្នកស្រី​បញ្ជាក់​ថា វីដេអូ​ឃ្លិប ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ គឺ​ជា​ការ​កាត់​ត​សំឡេង​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកស្រី។

ប្រតិកម្ម​បែប​នេះ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ប្រកាស​ប្ដឹង​អ្នកស្រី​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៩ ខែ​កក្កដា បន្ទាប់​ពី​មាន​ឃ្លិប​វីដេអូ រយៈពេល​ជិត ២​នាទី​របស់​អ្នកស្រី ថាក់ ឡានី ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​លោក កែម ឡី។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។