ផឹកស្រាបៀរអង្គរអស់៣កំប៉ុងរួចមកលោត ទឹកស្ពានជ្រោយចង្វា

ភ្នំពេញ៖ បុរសម្នាក់សង្ស័យកំពុងមានវិបត្តិគ្រួសារបានព្យាយាមមកលោតទឹកនៅស្ពានជ្រោយចង្វាដោយមុននឹងលោត ខ្លាចមិនហ៊ានក៏ផឹកស្រាបៀរអង្គរអស់៣កំប៉ុងសិនទើបមកលោត។ប៉ុន្តែសំណាងល្អត្រូវសមត្ថកិច្ចដែលឈរជើងនៅទីនោះជួយទាន់។
ផឹកស្រាបៀរអង្គរអស់៣កំប៉ុងរួចមកលោត ទឹកស្ពានជ្រោយចង្វា
សមត្ថកិច្ចប្រចាំគោលដៅស្ពានជ្រោយចង្វាបានឲ្យដឹងថា ហេតុការណ៍ប្រុងបញ្ចប់ជីវិតតាមរយៈការលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៦និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វាថ្មី។

បុរសដែលមានចេតនាប្រុងលោតទឹក នេះឈ្មោះ ចាន់ ភាព ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខយាមនៅផ្សារ សាមគ្គី ស្រុកកំណើត នៅឃុំស្រែស្រុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

បុរស ចាន់ ភាព ប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួនបានផឹកស្រាបៀរអង្គរអស់៣កំប៉ុង ហើយជិះម៉ូតូឌុបមកលោតនៅស្ពានជ្រោយចង្វាចាស់ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល៕ សហការី

ប្រភព៖ Nokorwatnews

  • ផឹកស្រាបៀរអង្គរអស់៣កំប៉ុងរួចមកលោត ទឹកស្ពានជ្រោយចង្វា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: