ប្រទេស​ ថៃ​ និង​ ភូមា​ ព្រមព្រៀង​គ្នា​បិទ​តំបន់​ត្រីកោណមាស​ ដែល​ជា​ប្រភព​អាភៀន​

ប្រទេស ថៃ និង ភូមា នឹងរួមគ្នាក្នុងប្រតិបត្តិការប្រឆាំងថ្នាំញៀន បំណងបិទតំបន់ត្រីកោណមាស ដែលជាតំបន់ល្បីល្បាញដោយសារពាណិជ្ជកម្មអាភៀន ស្ថិតនៅក្បែរព្រំដែននៃប្រទេស ថៃ ឡាវ និង ភូមា ដោយប្រទេសទាំងពីរ ព្រមព្រៀងគ្នាទៅលើតម្រូវការដែលត្រូវរួមដៃគ្នាបង្ក្រាប និងទប់ស្កាត់សកម្មភាពថ្នាំញៀនក្នុងតំបន់ត្រីកោណមាស ស្ថិតនៅតាមបណ្ដោយទន្លេមេគង្គ តាមផែនការសុវត្ថិភាពតំបន់មេគង្គរយៈពេល ៣ ឆ្នាំ ជាគម្រោងបំផ្លាញការដឹកជញ្ជូនអាភៀនដោយប្រើប្រាស់ទឹកទន្លេជាមធ្យោបាយ ។

ប្រទេស​ ថៃ​ និង​ ភូមា​ ព្រមព្រៀង​គ្នា​បិទ​តំបន់​ត្រីកោណមាស​ ដែល​ជា​ប្រភព​អាភៀន​
ប្រទេស​ ថៃ​ និង​ ភូមា​ ព្រមព្រៀង​គ្នា​បិទ​តំបន់​ត្រីកោណមាស​ ដែល​ជា​ប្រភព​អាភៀន​

អាជ្ញាធរ ថៃ បានបញ្ជាក់អំពីការបិទតំបន់ត្រីកោណមាស ដែលមានន័យថា រដ្ឋាភិបាល ថៃ និង ភូមា នឹងពង្រឹងវិធានការទប់ស្កាត់ជំនួញថ្នាំញៀន ចេញពីតំបន់នោះ ហើយដំណាលពេលនោះដែរ នឹងរារាំងអ្នកដាំដំណាំអាភៀនមិនឲ្យចូលទៅក្នុងតំបន់ត្រីកោណមាស ដើម្បីបន្តដាំដំណាំនេះតទៅទៀត ។ សារធាតុគីមីប្រមាណ ៣ ពាន់តោន ត្រូវបានប្រើប្រាស់ក្នុងមួយឆ្នាំ សម្រាប់ផលិតថ្នាំញៀនក្នុងតំបន់ត្រីកោណមាស ដែលមានផ្ទៃដី ៩៥ ម៉ឺនគីឡូម៉ែត្រការ៉េ ស្ថិតនៅត្រង់ព្រំដែនប្រទេស ភូមា ថៃ និង ឡាវ ក្បែរទន្លេមេគង្គ ។

ផែនការបង្ក្រាបថ្នាំញៀនក្នុងតំបន់ត្រីកោណមាស គឺជាផ្នែកមួយនៃផែនការទ្រង់ទ្រាយធំ ចូលរួមដោយប្រទេស ចិន កម្ពុជា និង វៀតណាម បំណងទប់ស្កាត់ការប្រើប្រាស់ទន្លេមេគង្គជាមធ្យោបាយដឹកជញ្ជូនថ្នាំញៀនទៅចែកចាយក្នុងតំបន់ផ្សេងៗ ។
ប្រទេស​ ថៃ​ និង​ ភូមា​ ព្រមព្រៀង​គ្នា​បិទ​តំបន់​ត្រីកោណមាស​ ដែល​ជា​ប្រភព​អាភៀន​

ប្រទេស​ ថៃ​ និង​ ភូមា​ ព្រមព្រៀង​គ្នា​បិទ​តំបន់​ត្រីកោណមាស​ ដែល​ជា​ប្រភព​អាភៀន​

ប្រទេស​ ថៃ​ និង​ ភូមា​ ព្រមព្រៀង​គ្នា​បិទ​តំបន់​ត្រីកោណមាស​ ដែល​ជា​ប្រភព​អាភៀន​

ប្រភព៖ kqube

  • ប្រទេស​ ថៃ​ និង​ ភូមា​ ព្រមព្រៀង​គ្នា​បិទ​តំបន់​ត្រីកោណមាស​ ដែល​ជា​ប្រភព​អាភៀន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: