អនុវត្តន៍​វិធី​សន្សំ​លុយ​៥​​យ៉ាង​នេះ​ ជួយ​អ្នក​ឲ្យ​មាន​លុយ​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី

អនុវត្តន៍​វិធី​សន្សំ​លុយ​៥​​យ៉ាង​នេះ​ ជួយ​អ្នក​ឲ្យ​មាន​លុយ​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លីអនុវត្តន៍​វិធី​សន្សំ​លុយ​៥​​យ៉ាង​នេះ​ ជួយ​អ្នក​ឲ្យ​មាន​លុយ​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី

មនុស្សភាគច្រើនតែងត្អូញត្អែរជារឿយៗថាប្រាក់ខែមួយខែៗរបស់ខ្លួនដែលរកបានមកមិនដែលសល់សោះចំណាយនេះនោះៗក៏អស់ដោមិនដឹងខ្លួនតែហាក់មិនសូវជាមានប្រយោជន៍ប៉ុន្មានទេ។ប៉ុន្តែបើទោះជាដឹងថាយ៉ាងនេះក្ដីក៏ករណីបែបនេះនៅតែកើតឡើងជារឿយៗ(រៀងរាល់ខែ) ដែរ។សម្រាប់ប្រិយមិត្តនិងមិត្ដអ្នកអាន ពេលនេះkqubeបានរកឃើញវិធីសាស្ត្រសាមញ្ញ៥យ៉ាង ដែលអាចជួយអ្នកឲ្យសន្សំលុយបានច្រើនក្នុងរយៈខ្លីនិងនាំអ្នកទៅសម្រេចផលប្រយោជន៍ធំដុំបាន។តោះ! អនុវត្តន៍ទាំងអស់គ្នា!

១.កំណត់គោលដៅនៃការសន្សំលុយឲ្យបានច្បាស់

វិធីដំបូងគេដែលអ្នកត្រូវធ្វើនោះគឺអ្នកត្រូវតែមានគោលដៅមួយជាមុនសិនថាតើអ្នកសន្សំលុយនេះក្នុងគោលបំណងអ្វី
(អ្នកចង់បានអ្វី?)។ ធ្វើដូចនេះវាជាវិធីមួយលើកទឹកចិត្តអ្នកឲ្យមានគំនិតនិងចិត្តប្ដេជ្ញាក្នុងរកវិធីសន្សំលុយតាមអ្វីដែលខ្លួនអ្នកចង់បាន។ម្យ៉ាងទៀត រៀបចំគំនិតមួយថាតើគួរសន្សំមួយថ្ងៃប៉ុន្មានឬមួយខែប៉ុន្មានគួរទុកចាយប៉ុន្មានហើយសន្សំរយៈពេលប៉ុន្មានឲ្យបានតាមប្រាថ្នា។

.បញ្ឈប់ការប្រើប្រាស់របស់ថ្លៃៗឬ របស់មិនចាំបាច់

អ្នកត្រូវពិចារណាជាថ្មីឡើងវិញមុននឹងចំណាយប្រាក់ទៅលើរបស់របរដែលអ្នកតែងតែចំណាយកាលពីពេលមុនៗដោយមិនបានគិត
ព្រោះការធ្វើដូចអ្វីដែលអ្នកធ្លាប់បានធ្វើកាលពីមុនវាហាក់សម្ដែងនូវការខ្ជះខ្ជាយជាខ្លាំងហើយបើអាចអ្នកគួរឈប់ការប្រើរបស់របរថ្លៃៗទាំងនោះជាស្ថាពរតែម្ដងក៏ល្អដែរ ហើយក៏ត្រូវកាត់បន្ថយចំណាយផ្សេងៗទៀតទៅលើសេវាកម្មនានាដែលមិនមានប្រយោជន៍ក៏រឹតតែប្រសើរទៀត។

.បន្ថយចំណាយលើការហូបចុកឬកម្សាន្តឥតប្រយោជន៍

ការហូបចុករបស់កំប៉ិកកំប៉ុកការបរិភោគអាហារថ្លៃៗក្រៅផ្ទះឬការកម្សាន្តខាងក្រៅជាមួយមិត្តភ័ក្ដិជាដើមនៅពេលដែលអ្នកភ្លេចខ្លួនវាអាចធ្វើឲ្យមិនសល់លុយទាំងស្មានមិនដល់។ដូចនេះអ្នកគួរប្ដូរទម្លាប់ពីញ៉ាំអាហារក្រៅផ្ទះមកញ៉ាំនៅផ្ទះវិញឬដាក់អាហារពីផ្ទះទៅញ៉ាការងារក៏បានឬកាត់បន្ថយការទិញអ្វីញ៉ាំរហេតរហូតជាដើម។ជាមួយគ្នានេះអ្នកគួររៀនកំណត់ពេលវេលាដើរលេងខាងក្រៅឬកាតបន្ថយឲ្យបានតិចបំផុតតាមដែលអាចធ្វើទៅបានឬមិនដើរលេងតែម្ដងក៏ជាការល្អ។

.គណនាឲ្យដឹងច្បាស់ពីការចំណាយប្រចាំថ្ងៃ (បើមិនដឹងច្បាស់ពីការចំណាយប្រចាំថ្ងៃ អ្នកមិនអាចគ្រប់គ្រងលុយបានទេ)

អ្នកគួរគិតឲ្យដឹងច្បាស់ថាជាមធ្យមអ្នកចាយលុយអស់ប៉ុន្មានជារៀងរាល់ថ្ងៃហើយត្រូវកំណត់ការចំណាយជាថ្មីឬធ្វើការកែទម្រង់នានាដោយខ្លួនឯង។ជាការល្អមួយទៀតអ្នកមិនគួរយកលុយទៅតាមខ្លួនច្រើនពេកទេគឺយកតែចំនួនចាយក្នុងមួយថ្ងៃទៅបានហើយ។ម្យ៉ាងវិញទៀតអ្នកគួររៀនរៀបចំកញ្ចប់ថវិការបស់ខ្លួនឲ្យបានល្អបំផុតពិសេសផ្ដោតសំខាន់លើការចំណាយនេះតែម្ដង។

.បើកប្រាស់សេវាកម្មធនាគារដែលមានអត្រាការប្រាក់ខ្ពស់

បើសិនជាអ្នកគិតថា អ្នកត្រូវការលុយច្រើនហើយត្រូវការសន្សំរយៈពេលរាងយូរចាប់ពី៦ខែឡើងទៅអ្នកគួរពិចារណាប្រើប្រាស់គណនេយ្យប្រាក់សន្សំតាមរយៈប្រព័ន្ធធនាគារឬ គ្រឹះស្ថានហិរញ្ញវត្ថុវិញហើយត្រូវរកធនាគារឬគ្រឹះស្ថានណាដែលសន្សំទៅទទួលបានអត្រាការប្រាក់ច្រើនទើបជាការប្រសើរ។មានធនាគារមួយចំនួនបានផ្ដល់ជូនគណនេយ្យសន្សំក្នុងអត្រាការប្រាក់ខ្ពស់ដែលនេះជាឱកាសដ៏ល្អសម្រាប់ដាក់ប្រាក់បញ្ញើរបស់អ្នកដើម្បីរកចំណូលដែលបង្កើនចំនួនប្រាក់ដើមរបស់អ្នកបានក្នុងរយៈពេលកំណត់ណាមួយ ៕

ប្រភព ៖ kqube

  • អនុវត្តន៍​វិធី​សន្សំ​លុយ​៥​​យ៉ាង​នេះ​ ជួយ​អ្នក​ឲ្យ​មាន​លុយ​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ចំនេះដឹង
Tags: