ដួង វីរៈសិទ្ធ​លើក​យក​ចម្រៀង​មរតក​ដើម​មួយ​បទ​មក​បក​ស្រាយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន

តារាចម្រៀងសម្លេងផ្អែមស្រទន់របស់ផលិតកម្ម Phleng Reacord គឺលោក ដួង វីរៈសិទ្ធ គឺជាតារាដ៏ពេញនិយមមួយរូបក្នុងស្រទាប់យុវជនកម្ពុជា ជាពិសេសគឺស្នាដៃចម្រៀងមួយចំនួនដែលគាត់និពន្ធដោយខ្លួនឯងក៏ទទួលស្វាគមន៍ខ្លាំងផងដែរ ។

យ៉ាងនៅថ្ងៃនេះតាមរយៈគេហទំព័រ Facebook ផ្ទាល់ខ្លួន វីរៈសិទ្ធក៏បានបង្ហោះនូវវីដេអូនៃបកស្រាយចម្រៀងមរតកដើមមួយបទដែលមានចំណងជើងថា « បងលាសិនហើយ » ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត មកបកស្រាយហើយទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ។

អរុណសួស្ដី ប្រិយមិត្ត នៅក្នុងបណ្ដាញសង្គមហ្វេសបុកទាំងអស់ជាទីគោរព និង
រាប់អាន ។ ថ្ងែនេះ ខ្ញុំបាទបានច្រៀងចម្រៀង
មរតកដើម គឺ បទ បងលាសិនហើយ ដែល
អ្នកស្ដាប់ភាគច្រើនហៅថា នាវាជីវិត ជូនបង
ប្អូនទាំងអស់ស្ដាប់កម្សាន្ដ និងដោយ
ក្ដីអរគុណសម្រាប់ការគាំទ្រខ្ញុំបាទ ក្នុងកម្មវិធី
I Am A Singer Cambodia ។ ខ្ញុំបាទក៏ សូមទោសផងដែរចំពោះការកែសម្រួលបទភ្លេងខ្លះដើម្បីអោយតម្រូវចិត្តយុវវ័យ ហើយ
ខ្ញុំបាទបានផ្លុំខ្លុយនៅខាងដើមបទបញ្ចូល
ផងដែរ ។ សូមរៀមច្បង លោកគ្រូទាំងអស់
ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ បើមានការខ្វះចន្លោះ ឬ លើសលស់ដោយ
ប្រការណា ។

Posted by on Friday, July 29, 2016

 

យ៉ាងទន្ទឹមនឹងការបង្ហោះវីដេអូនេះវីរៈសិទ្ធបានបង្ហោះពាក្យពេចន៍មួយចំនួនដែលបង្ហាញពីសូមអធ្យាស្រ័យពីសំណាក់រៀមច្បងសិល្បៈដោយសារតែគាត់បានកែសម្រួលភ្លេងខ្លះនឹងបន្ថែមសម្លេងខ្លុយចូលទៅក្នុងបទចម្រៀងនេះដើម្បីតម្រូវចិត្តយុវវ័យ ។

ខាងក្រោមជាបទចម្រៀងដែលបកស្រាយដោយអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ៖

ប្រភព ៖ Facebook

  • ដួង វីរៈសិទ្ធ​លើក​យក​ចម្រៀង​មរតក​ដើម​មួយ​បទ​មក​បក​ស្រាយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:កំសាន្ត
Tags: