អង្គការ​ជនពិការ​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​គ្រាប់បែក​ចង្កោម​ និពន្ធដោយ : រំដួល ចិត្រា       July-30-2016, 5:53 pm         88

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង្គការ​ជនពិការ​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​គ្រាប់បែក​ចង្កោម​អង្គការ​ជនពិការ​អន្តរជាតិ (Handicap International) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចុះ​អនុសញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់ ដែល​បង្ក​អសន្តិសុខ​ក្នុង​តំបន់​។ រដ្ឋាភិបាល កំពុង​ពិចារណា​លើ​ការចុះហត្ថលេខា​អនុសញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម​នេះ​។​

អង្គការ​ជនពិការ​អន្តរជាតិ ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ចាត់មីន​កម្ពុ​ជា បាន​ចុះ​ទស្សនកិច្ច​នៅ​តំបន់​រងគ្រោះ​ដោយសារ​គ្រាប់បែក​ចង្កោម ដើម្បី​ពិភាក្សា​នឹង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​គ្រាប់បែក​ចង្កោម​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅលើ​តំបន់​ដែល​រងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់បែក​ចង្កោម​នៅ​ខេត្ត​ត្បូងឃ្មុំ​នា​សម័យ​សង្គ្រាម​នេះ អង្គការ​ជនពិការ​អន្តរជាតិ យល់ថា តំបន់​ដែល​រង​ផលប៉ះពាល់​នេះ​នៅតែ​បង្ក​ភាពអសន្តិសុខ អ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គម​។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖