FFC បញ្ជាក់ថា​ក្រុមហ៊ុន​ផ្ញើរ​យានយន្ត​នៅ​ស្តា​ត​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​ឡើយ​ និពន្ធដោយ : ថ្មីៗ       July-30-2016, 7:03 pm         16

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132FFC បញ្ជាក់ថា​ក្រុមហ៊ុន​ផ្ញើរ​យានយន្ត​នៅ​ស្តា​ត​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​ឡើយ​​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣០ ខែកក្កដា នេះ ទាក់ទង​នឹង​ករណី​ជម្លោះ​រឿង​បាត់​ម៉ូតូ​មួយគ្រឿង ក្រោយ​ចប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា និង​សិង្ហ​បុរី កាលពី​ថ្ងៃទី​២៨ ខែកក្កដា​។​

FFC បាន​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការផ្ញើរ​យានយន្ត​ទាំង​ក្នុង និង​ក្រៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ពុំ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ឡើយ​។

​ជាមួយនឹង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​អ្នកទស្សនា​បាល់ទាត់ FFC បានស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​ក្នុង​ការទទួល​ផ្ញើរ​រថយន្ត ម៉ូតូ កង់ ដែល​ពាក់ព័ន្ធ​នឹង​ការបាត់បង់​នេះ ដោះស្រាយ​ឲ្យ​បាន​សមរម្យ​ជាមួយ​ម្ចាស់​ម៉ូតូ​៕