ម៉ាក សែនសូនីតា ចំណាយលុយជាងមួយម៉ឺនដុល្លារទិញចិញ្ចៀនពេជ្រ

6 Videos


ប៉ុន្មានឆ្នាំចុងក្រោយនេះ វិថីសិល្បៈរបស់តារាសម្តែងស្រីស្រស់ ម៉ាក់ សែនសូនីតា ហាក់មានភាពជោគជ័យគួរឱ្យកត់សម្គាល់ ជាពិសេសការសម្តែងភាពយន្ត ។ អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍បំផុតនោះ គឺថ្មីៗនេះនាងបានចំណាយលុយជាងមួយម៉ឺនដុល្លារដើម្បីទិញចិញ្ចៀនពេជ្រមួយវង់ ។

ម៉ាក សែនសូនីតា ចំណាយលុយជាងមួយម៉ឺនដុល្លារទិញចិញ្ចៀនពេជ្រ

P9

ម៉ាក សែនសូនីតា ចំណាយលុយជាងមួយម៉ឺនដុល្លារទិញចិញ្ចៀនពេជ្រ

តារាសម្តែងរាងស្វែលរូបនេះ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញរូបចិញ្ចៀនពេជ្រយ៉ាងស្រស់ស្អាតមួយវង់ដែលមានតម្លៃរហូតដល់ទៅ ១២,៨៦៨ ដុល្លារ ។ មិនតែប៉ុណ្ណោះ នាងថែម ទាំងបានព្រលយពាក្យមួយឃ្លាថា «មួយគ្រាប់….តែខ្លឹម !!!!» ។

ម៉ាក សែនសូនីតា ចំណាយលុយជាងមួយម៉ឺនដុល្លារទិញចិញ្ចៀនពេជ្រ

ទោះជាចិញ្ចៀននេះមានតម្លៃ ខ្ពស់បន្តិចក៏ពិតមែន ប៉ុន្តែវាពិតជាសមជាមួយតម្លៃនេះហើយ ព្រោះបើមើលទៅលើគ្រាប់ពេជ្រ ឃើញថា មានពន្លឺល្អណាស់ ហើយកាន់តែស័ក្តិសមនៅពេលដែលចិញ្ចៀននេះបានបំពាក់លើម្រាមដៃនារីដ៏ស្រស់ស្អាតបែបនេះ ។

ម៉ាក សែនសូនីតា ចំណាយលុយជាងមួយម៉ឺនដុល្លារទិញចិញ្ចៀនពេជ្រ

មួយរយៈនេះ ម៉ាក សែនសូនីតា កំពុងតែមមាញឹកនឹងការថតកុនរឿង «ម្ទេសហឹរប៉ះអំបិលប្រៃ» ហើយជាញឹកញាប់នាងតែងបង្ហោះជាវីដេអូឃ្លីបបង្ហាញពីសកម្មភាពខ្លះៗក្នុងពេលកំពុងសម្តែងនៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីឱ្យទស្សនិកជនបានទស្សនាផងដែរ ។

ម៉ាក សែនសូនីតា ចំណាយលុយជាងមួយម៉ឺនដុល្លារទិញចិញ្ចៀនពេជ្រ

ទោះជាមានការមមាញឹកយ៉ាងណាក៏នាងមិនដែលភ្លេចពីការថែរក្សារាងតូចច្រឡឹងរបស់នាងនោះដែរ ហើយជានិច្ចកាល នាងតែងតែទទួលបានការសរសើរពីអ្នកទស្សនា ៕

                                                                                     ប្រមាញ់តួ