ទីបំផុត អា​លីហ្សា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​

6 Videos


អាលីហ្សា សុខចិត្តបោះបង់តំណែងតួឯកក្នុងក្តីស្រមៃចោល ដោយរងចាំលទ្ធផលធ្វើសម្ភាសចេញទៅសម្តែងនៅប្រទេសកាណាដា អ្វីដែលធ្វើឲ្យនាងខកចិត្តខ្លាំងបំផុតនោះ គឺនាងមិនបានចេញទៅដូចអ្វីដែលខ្លួនបាន គ្រោងទុកនោះឡើយ ។ ចុងក្រោយអ្វីដែល អាលីហ្សា ទទួលបានគឺទន្សាយក៏រួចត្រីរ៉ស់ក៏រួច ។

ទីបំផុត អា​លីហ្សា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​

P9

ទីបំផុត អា​លីហ្សា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​

រហូតមកទល់ពេលនេះ អាលីហ្សា នៅមិនទាន់បានចេញទៅប្រទេសកាណាដា តាមគម្រោងដែលបានគ្រោងទុក ផ្ទុយទៅវិញ គេបែរជាឃើញនាង ចូលថតរឿងថ្មី និងចូលរួមកម្មវិធីធំៗទៅវិញ ។

ទីបំផុត អា​លីហ្សា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​

អាលីហ្សា មិនបានបញ្ជាក់អ្វីច្រើនអំពីរឿងនេះទេ ព្រោះនាងជាប់រវល់ថតរឿង តែនាងបាននិយាយយ៉ាងខ្លីថា «រឿងទៅកាណាដាត្រូវផ្លាស់ប្តូរពេលវេលា តែមិនច្បាស់ថា នឹងចេញទៅខែណានោះទេ » ។

ទីបំផុត អា​លីហ្សា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​

គួរបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដា ឆ្នាំ ២០១៦ អាលីហ្សា បានបញ្ជាក់ថា នាងនឹងចេញទៅប្រទេសកាណាដាយ៉ាងពិតប្រាកដ នៅពាក់កណ្តាលខែកក្កដា រហូតធ្វើឲ្យនាងមិនទទួលយកតំណែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំមួយទៀតផង ។

ទីបំផុត អា​លីហ្សា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​

បើតាមប្រភពពត៌មានពីអ្នកស្គាល់ អាលីហ្សា បានឲ្យដឹងថា គម្រោងចេញទៅប្រទេស កាណាដា របស់ អាលីហ្សា ត្រូវបរាជ័យ ហើយនាងពិតជាមានការខកចិត្តយ៉ាងខ្លាំង នាងមិនចង់និយាយអ្វីវែងឆ្ងាយអំពីរឿងនេះទេ ។

ទីបំផុត អា​លីហ្សា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​

ស្របពេលដែលមិនបានចេញទៅប្រទេសកាណាដា អាលីហ្សា ក៏បានទទួលថតរឿងដុំថ្មីមួយដែលមានចំណងជើងថា «អ្នកស្នងទាយាទ» ដោយនាងសម្តែងជាតួអង្គប្រពន្ធសេដ្ឋី ៕

                                                                                អាលីណា

ទីបំផុត អា​លីហ្សា ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​