អ៊ា​ម វ​ន្នី ប្រើពាក្យ​ស៊កសៀត​ឥត​សំចៃមាត់​ចំពោះ​…

6 Videos


ក្រោយពេលដែលវិស័យសិល្បៈចម្រៀងខ្មែររងការរិះគន់ចំៗពីមហាជនជុំវិញបញ្ហាការចម្លងបទចម្រៀងពីបរទេសនោះមក លោក អ៊ាម វន្នី អ្នកនិពន្ធបទចម្រៀង Original Song បានចេញសារមួយយ៉ាងវែងធ្វើការរិះគន់ក្នុងន័យស្ថាបនាចំពោះម្ចាស់ផលិតកម្មមួយចំនួនដែលនៅតែបន្តធ្វើអាជីវកម្មលើបទចម្រៀងចម្លងពីបរទេសនេះ ដែលជាមូលហេតុធ្វើឲ្យអាប់ឱនកិត្តិយសជាតិ ។

អ៊ា​ម វ​ន្នី ប្រើពាក្យ​ស៊កសៀត​ឥត​សំចៃមាត់​ចំពោះ​…

P9

អ៊ា​ម វ​ន្នី ប្រើពាក្យ​ស៊កសៀត​ឥត​សំចៃមាត់​ចំពោះ​…

ជាមួយគ្នានេះដែរ លោកក៏បានចំអកដល់ស្ថាប័នមួយថា មិនគួរមើលរំលងបញ្ហានេះទេ គួរណាស់តែចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ ការចម្លងបទភ្លេងពីបរទេសនេះ ដោយលោកលើកឡើងថា «បើក្រសួងមិនឲ្យចេញទេ តើ នរណាហ៊ានផ្សាយ» ។

អ៊ា​ម វ​ន្នី ប្រើពាក្យ​ស៊កសៀត​ឥត​សំចៃមាត់​ចំពោះ​…

ជាងនេះទៅទៀតលោកក៏បានសំណូមពរដល់ក្រសួងដែលពាក់ព័ន្ធឲ្យផ្អាកដំណើរ ការផលិតកម្មណាដែលមិនមានលទ្ធភាពផលិតបទថ្មី ហើយរង់ចាំក្រោយផលិតបានបទថ្មីហើយ ចាំអនុញ្ញាតឲ្យផលិតកម្មនោះបន្តដំណើរការឡើងវិញ ។

អ៊ា​ម វ​ន្នី ប្រើពាក្យ​ស៊កសៀត​ឥត​សំចៃមាត់​ចំពោះ​…

ចង់ដឹងច្បាស់ថា លោក អ៊ាម វន្នី ស្នើសុំអ្វីខ្លះ ទៅកាន់ក្រសួងវប្បធម៌ និង ផលិតកម្មមួយចំនួននោះ សូមអានសារទាំងស្រុងរបស់លោកខាងក្រោមនេះ ៖
«Copy 3 in 1 មកដល់ជាថ្មីជួយ Share បាន 1000 Share ផងបានទេ ? ខ្ញុំចង់ឲ្យមានដំណោះស្រាយណាស់ ។ គេតែងតែចំអក និង មើលងាយខ្មែរជាញឹកញាប់ពេលយើងចម្លងបទគេ បានន័យថាគេចាំតាមដានយើងរាល់ថ្ងៃ ។

អ៊ា​ម វ​ន្នី ប្រើពាក្យ​ស៊កសៀត​ឥត​សំចៃមាត់​ចំពោះ​…

– តើធ្វើយ៉ាងណាទើបអាចឲ្យពួកគាត់ឈប់ចម្លងទៅ ?

– ហើយទាំងក្រសួងទាំងអ្នកច្រៀងហ្នឹងខ្មាសគេអត់ ?

– បើក្រសួងមិនឲ្យចេញ អ្នកណាគេហ៊ានផ្សាយ !

– បើក្រុមហ៊ុនណាមិនមានវិធីផលិតបទថ្មីទេ ឲ្យគេផ្អាកឈប់ផលិតទៅ ចាំបានបទថ្មីពេលណាចាំចេញទៅ ។

– ក្រុមហ៊ុនផលិតកម្មបើកហើយត្រូវទទួលខុសត្រូវផលិតបទថ្មីឲ្យអ្នកច្រៀង ព្រោះគាត់មិនចេះនិពន្ធទេ ។

– យើងមើលប្រទេសវៀតណាមពីមុនចម្លងតែពីចិន និង ពីប្រទេសគេផ្សេងៗដូចខ្មែរដែរ តែប៉ុន្មានឆ្នាំចុងក្រោយនេះគេលែងចម្លងហើយ ហើយថែមទាំងបាញ់ខ្មែរថាចម្លងគេទៀត ។

– ស្លាប់ហើយឲ្យគេមើលងាយតាមអំពើចិត្តអត់ខ្ចីខ្វល់អីបន្តិចអ៊ីចឹងសោះ បើខ្វល់មិនមែននៅតែចម្លងអ៊ីចឹងទេ ថាពីមុនទៅយើងវានៅខ្សោយ តែឥឡូវល្មមហើយនៅខ្សោយអីយូរម្ល៉េះ ? គេឲ្យយើងចម្លងរាប់ឆ្នាំមកហើយល្មមឆ្អែតហើយ ។

– មើលគំរូកីឡាបាល់ទាត់ខ្មែរមើល គេល្បីផ្តល់មុខមាត់ដល់ប្រទេសជាតិខ្លាំងណាស់ ថ្ងៃនេះបានយកឈ្នះសិង្ហបុរីទៀត គឺឈ្នះដោយសមត្ថភាព។ ខ្ញុំចង់ដឹងថាតើខាងក្រសួងពាក់ព័ន្ធនឹងមានវិធានការដែរ ឬ ទេ ? ព្រោះរាល់បទចម្រៀង គឺត្រូវឆ្លងកាត់ក្រសួងសិនទើបអាចចេញចរាចរផ្សព្វផ្សាយ ឬ លក់នៅលើទីផ្សាបាន ។ ហើយក៏សុំចិត្តអ្នកខំមិនទាំងអស់មេត្តាកុំជេរ ឬប្រើពាក្យអសុរោះ»៕

                                        ជួន នូវ