ក្រសួងការងាររកឃើញកំហុស និងសម្រេចព្រមាន ស្រី ចំរើន និងធី សុវណ្ណថា ដែលធ្វើសកម្មភាពសហជីពខុសច្បាប់

យោងតាមច្បាប់ស្ដីពីសហជីព និងជាពិសេសយោងតាមលិខិតលេខ១៦៩/១៦ សសកពក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគោរពជូនឯកឧត្តម រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីអំពីករណីលោក ស្រី ចំរើន អាយុ២២ឆ្នាំ និងកញ្ញា ធី សុវណ្ណថា អាយុ២១ឆ្នាំ ប្រតិបត្តិការងារមួយចំនួនដោយអះអាងថា ជាតំណាងសហជីពនោះ នៅទីបំផុត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសម្រេចចេញលិខិតផ្លូវការព្រមានអ្នកទាំងពីរឲ្យបញ្ឍប់រាល់សកម្មភាពសហជីពដោយមិនបានចុះបញ្ជីជាបន្ទាន់ ។

លិខិតលេខ០០១/១៦កប/សជ.ពម ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ របស់ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះហត្ថលេខាដោយលោក កុយ ទេពដារាវុធ ប្រធាននាយកដ្ឋានវិវាទការងារ ក្នុងនាមតាមបញ្ជា (ត.ប)របស់រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់យ៉ាងច្បាស់ថា « យើងសូមព្រមានលោកស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា ថា យោងតាមច្បាប់ស្ដីពីសហជីព បុគ្គលដែលធ្វើសកម្មភាពសហជីព ឬសមាគមនិយោជកដោយមិនបានចុះបញ្ជី និងធ្វើសកម្មភាពក្រៅដែនអនុវត្តតាមទីតាំងភូមិសាស្ដ្រ ឬតាមវិជ្ជាជីវៈ ឬតាមវិស័យដែលបានកំណត់ក្នុងលក្ខន្តិកៈរបស់ខ្លួន នឹងត្រូវរងវិធានការរដ្ឋបាល និងពិន័យអន្ដរការណ៍ ។ យើងសូមព្រមានចំពោះលោក ស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា ថាត្រូវបញ្ឍប់រាល់សកម្មភាពសហជីពដោយមិនបានចុះបញ្ជីជាបន្ទាន់ ។ ក្នុងករណីនៅតែបន្តសកម្មភាពទៀត យើងនឹងអាចចាត់វិធានការដំណាក់កាលទី២ អនុលោមតាមច្បាប់ស្ដីពីសហជីព ។»៕

ក្រសួងការងាររកឃើញកំហុស និងសម្រេចព្រមាន ស្រី ចំរើន និងធី សុវណ្ណថា ដែលធ្វើសកម្មភាពសហជីពខុសច្បាប់ក្រសួងការងាររកឃើញកំហុស និងសម្រេចព្រមាន ស្រី ចំរើន និងធី សុវណ្ណថា ដែលធ្វើសកម្មភាពសហជីពខុសច្បាប់ក្រសួងការងាររកឃើញកំហុស និងសម្រេចព្រមាន ស្រី ចំរើន និងធី សុវណ្ណថា ដែលធ្វើសកម្មភាពសហជីពខុសច្បាប់ក្រសួងការងាររកឃើញកំហុស និងសម្រេចព្រមាន ស្រី ចំរើន និងធី សុវណ្ណថា ដែលធ្វើសកម្មភាពសហជីពខុសច្បាប់

Related