នៅ​មជ្ឈិមបូព៌ា​កាន់​តែ​ឆាប់​រលាយ​ បច្ឆិម​ប្រទេស​កាន់​តែ​ឆាប់​ជួប​គ្រោះថ្នាក់​

នាយកការិយាល័យសហព័ន្ធសម្រាប់ការស៊ើបអង្កេត (FBI) លោក ចេមស៍ ខមី (James Comey) ព្រមានថា ការបំផ្លាញក្រុម ISIS នៅមជ្ឈិមបូព៌ា អាចនាំឲ្យមានសកម្មភាពភេរវកម្មកាន់តែច្រើននៅបច្ឆិមប្រទេស ព្រោះទោះជាមូលដ្ឋានក្នុងប្រទេស អីុរ៉ាក់ និង ស៊ីរី ត្រូវបានបំផ្លាញ មិនមែនមានន័យថា ជីវពលទាំងនោះ ត្រូវបានសម្លាប់ទាំងអស់ឡើយ ដូច្នេះ ISIS នឹងបែកខ្ញែកខ្ចាត់ខ្ចាយគ្រប់ទីកន្លែង ហើយរាលដាលដល់ទ្វីបអឺរ៉ុប ។
នៅ​មជ្ឈិមបូព៌ា​កាន់​តែ​ឆាប់​រលាយ​ បច្ឆិម​ប្រទេស​កាន់​តែ​ឆាប់​ជួប​គ្រោះថ្នាក់​
“យើងត្រូវដឹងថា តើស្មៅស្ងួតណាខ្លះដែលនឹងក្លាយជាបន្លាអាចធ្វើឲ្យមុតជើងបាន ព្រោះថា នៅលើពិភពលោកនេះ មានមនុស្សខ្លះ កំពុងស្ដាប់តាមការឃោសនារបស់ក្រុមជីហាត ។ ការបញ្ឈប់មិនឲ្យមានការវាយប្រហារគឺពិបាកជាងស្វែងរកស្មៅមុតមួយដើម ក្នុងគំនរចំបើង ។ រលកនៃការរញ្ជួយមួយនេះ នឹងធំជាងរលកមុនៗ ដូចដែលយើងបានឃើញកើតឡើងក្នុងទីក្រុង ប្រ៊ូសែល និងទីក្រុង ប៉ារីស” លោក ចេមស៍ ខមី បញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំស្ដីអំពីសន្តិសុខអីុនធឺណិត ក្នុងទីក្រុង ញីវយ៉ក ។

អាជ្ញាធរ អាមេរិក បានចាប់ពលរដ្ឋរបស់ខ្លួនប្រមាណ ១០០ នាក់ ជាប់ចោទពីបទគាំទ្រក្រុម ISISហើយលំបាកក្នុងការទប់ស្កាត់ការឃោសនាតាមបណ្ដាញផ្សព្វផ្សាយ និងកាន់តែពិបាកក្នុងការកំណត់ថាតើអ្នកមានសមានចិត្តចំពោះក្រុមជ្រុលនិយម នឹងធ្វើសកម្មភាពនៅពេលណា ទោះជាបានបង្កើនចំនួនភ្នាក់ងារស៊ើបអង្កេតដ៏ច្រើន បំណងកំណត់នូវទំហំនៃការគំរាម ដែលអាចកើតឡើងនៅពេលណាមួយ ។

វិធានការសន្តិសុខមួយចំនួន ត្រូវបានរិះគន់ដោយអ្នកច្បាប់ និងសហគមន៍អ្នកកាន់សាសនាឥស្លាម ដែលបន្ទោសអាជ្ញាធរថា អនុវត្តច្បាប់លំអៀង ដោយយកអ្នកកាន់សាសនាឥស្លាមក្លាយជាគោលដៅនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងភេរវកម្ម ។

ប្រែសម្រួល៖ kqube
ប្រភព៖ Dailymail

  • នៅ​មជ្ឈិមបូព៌ា​កាន់​តែ​ឆាប់​រលាយ​ បច្ឆិម​ប្រទេស​កាន់​តែ​ឆាប់​ជួប​គ្រោះថ្នាក់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:វីដេអូ
Tags: