ជា វណ្ណា​រិ​ទ្ធ និង សារាយ ស​ក្ខ​ណា រយៈពេល​៨​ឆ្នាំ ទើប​ជួបគ្នា​ជាថ្មី !

6 Videos


ជា វណ្ណារិទ្ធ និង សារាយ សក្ខណា ធ្លាប់សម្តែងរួមគ្នាម្តងរួចមកហើយ កាលពីឆ្នាំ ២០០៨ ថ្មីនេះអ្នកទាំងពីរទើបតែមានឱកាសបានសម្តែងរួមគ្នាសារជាថ្មីម្តងទៀត ។ តាមរយៈរូបភាពមួយសន្លឹកនេះ ធ្វើឲ្យអ្នកគាំទ្រមាន ការចាប់អារម្មណ៍ខ្លាំងទៅលើអ្នកទាំងពីរ ។

ជា វណ្ណា​រិ​ទ្ធ និង សារាយ ស​ក្ខ​ណា រយៈពេល​៨​ឆ្នាំ ទើប​ជួបគ្នា​ជាថ្មី !

P9

ជា វណ្ណា​រិ​ទ្ធ និង សារាយ ស​ក្ខ​ណា រយៈពេល​៨​ឆ្នាំ ទើប​ជួបគ្នា​ជាថ្មី !

សារាយ សក្ខណា បាននិយាយថា ៨ ឆ្នាំជួបគ្នាម្តង ដោយរឿងទីមួយ «បាត់ខ្លួន» និងរឿងទីពីរ «សង្សារខ្ញុំក្រមុំកូនមួយ» អ្វីដែលពិសេសនោះគឺឥឡូវនេះមានកូនមួយម្នាក់ដូចគ្នា ។ សារាយ សក្ខណា ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានរួមការងារសារជាថ្មីជាមួយដៃគូចាស់ ។

ជា វណ្ណា​រិ​ទ្ធ និង សារាយ ស​ក្ខ​ណា រយៈពេល​៨​ឆ្នាំ ទើប​ជួបគ្នា​ជាថ្មី !

សម្រាប់អ្នកគាំទ្រវិស័យសិល្បៈនៅពេលដែលឃើញ សារាយ សក្ខណា បង្ហោះរូបភាពមួយសន្លឹកនេះ ម្នាក់ៗនិយាយថា សក្ខណា ពីមុនស្គមអាក្រក់មើលណាស់ ពេលមានកូនមួយហើយកាន់តែស្អាត ។ចំណែក ជា វណ្ណារិទ្ធ វិញ ធាត់ជាងមុន ប៉ុន្តែអ្នកទាំងពីរគួរឲ្យស្រលាញ់ដូចគ្នា ។

ជា វណ្ណា​រិ​ទ្ធ និង សារាយ ស​ក្ខ​ណា រយៈពេល​៨​ឆ្នាំ ទើប​ជួបគ្នា​ជាថ្មី !

ទាំងសារាយ សក្ខណា និង ជា វណ្ណារិទ្ធ ពេលនេះសុទ្ធតែមានគ្រួសារដូចគ្នា ថែមទាំងមានកូនម្នាក់ដូចគ្នាទៀត។ អ្នកទាំងពីរគឺជាដៃគូសម្តែងដ៏ល្អនិងគ្នា បើទោះបីជាមានរយៈពេលច្រើនឆ្នាំមកហើយក្តី អ្នកទាំងពីរទើបតែមានឱកាសសម្តែងរួមគ្នា បានត្រឹមតែពីររឿងប៉ុណ្ណោះ ។ តាមរយៈឈុតខ្លីៗ ដែលបានបង្ហាញនាពេលកន្លងមក កាន់តែបង្ហាញឲ្យឃើញថា ស្នាដៃសម្តែងរបស់អ្នកទាំងពីរនៅតែល្អ នៅក្នុងរឿង«សង្សារខ្ញុំក្រមុំកូនមួយ» ៕ អាលីណា