ប្រទេស​ ស៊ីរី​ នឹង​ត្រូវ​បាន​ហែក​ជា​ច្រើន​ចម្រៀក​ ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល

នាយកភ្នាក់ងារស៊ើបអង្កេតមជ្ឈិម CIA លោក ចន ប្រេណឹន (Brennan) និយាយថា ពុំមានសុទិដ្ឋិនិយមអំពីអនាគតរបស់ប្រទេស ស៊ីរី ដែលថា ប្រទេសនេះនឹងនៅជាប្រទេស ស៊ីរី តែមួយឡើយ គឺមិនប្រាកដថាប្រទេសនេះ អាចបង្រួបបង្រួមឡើងវិញនោះទេ ។

ប្រទេស​ ស៊ីរី​ នឹង​ត្រូវ​បាន​ហែក​ជា​ច្រើន​ចម្រៀក​ ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល

ចំណែករដ្ឋមន្ត្រីការបរទេស អាមេរិក លោក ចន ខឺរី ក៏ធ្លាប់បង្ហាញការព្រួយបារម្ភដូចគ្នានេះដែរ កាលពីខែ កុម្ភៈ ដោយបញ្ជាក់ថា លោកអាចប្ដូរទៅអនុវត្តផែនការ B  គឺការបែងចែកប្រទេស ស៊ីរី ជាផ្នែកៗ ប្រសិនបើបទឈប់បាញ់មិនអនុគ្រោះសម្រាប់ដំណើរការសន្តិភាព ហើយប្រសិនបើរង់ចាំយូរតទៅទៀត ក្រែងហួសពេល ។

សហរដ្ឋអាមេរិក មានគោលដៅចំនួនពីរគឺ បញ្ចប់ការប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្សប្រមាណ ៤០ ម៉ឺននាក់ និងជំនួសអ្នកដឹកនាំរដ្ឋាភិបាល ដោយដកហូតដំណែងរបស់ប្រធានាធិបតី ស៊ីរី បច្ចុប្បន្ន ហើយជំនួសដោយមនុស្សផ្សេង ក្នុងពេលដែលប្រធានាធិបតី ស៊ីរី លោក បាសា អាល់អាសាត ប្ដេជ្ញាថានឹងរំដោះទឹកដីទាំងអស់ពីក្រុមឧទ្ទាម មិនឲ្យបាត់បង់មួយសង់ទីម៉ែត្រឡើយ ។

ប្រទេស​ ស៊ីរី​ នឹង​ត្រូវ​បាន​ហែក​ជា​ច្រើន​ចម្រៀក​ ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល

ដោយឡែក កងកម្លាំងជនជាតិ ខឺត ដែលជាក្រុមប្រដាប់អាវុធមានអំណាចមួយក្នុងប្រទេស ស៊ីរី រួមទាំងក្រុមឧទ្ទាមជាសម្ព័ន្ធមួយចំនួនទៀត បានប្រកាសផែនការបង្កើតតំបន់ស្វយ័តមួយនៅភាគឥសាន្តប្រទេស ស៊ីរី តំបន់ស្វយ័តនោះមានឈ្មោះថា រ៉ូចាវ៉ា (Rojava) រួមបញ្ចូលតំបន់យ៉ាងតិច ៤ ដែលគ្រប់គ្រងដោយជនជាតិ ខឺត ។

សង្គ្រាមក្នុងប្រទេស ស៊ីរី ផ្ទុះឡើងនៅពេលដែលរដ្ឋាភិបាល បង្ក្រាបទៅលើការតវ៉ាសន្តិវិធីក្នុងទីក្រុង ដាម៉ាស ធ្វើឲ្យមានក្រុមប្រដាប់អាវុធជាច្រើនកើតឡើង ចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលពិសេសក្រុម ISIS ។ វិបត្តិនេះធ្វើឲ្យប្រជាជនស៊ីរីរាប់លាននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងនិងទ្វីបអឺរ៉ុប ។ សហរដ្ឋអាមេរិក បានបង្កើតកងកម្លាំងចម្រុះ ដើម្បីវាយប្រហារទប់ស្កាត់សកម្មភាពរបស់ក្រុម ISIS មុនពេលប្រទេស រុស្ស៊ី ចូលធ្វើអន្តរាគមន៍នៅខែ វិច្ឆិកា ឆ្នាំ ២០១៥ ។

ប្រទេស​ ស៊ីរី​ នឹង​ត្រូវ​បាន​ហែក​ជា​ច្រើន​ចម្រៀក​ ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល

 

ប្រែសម្រួល៖ kqube
ប្រភព៖ aljazeera

  • ប្រទេស​ ស៊ីរី​ នឹង​ត្រូវ​បាន​ហែក​ជា​ច្រើន​ចម្រៀក​ ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/30  Category:ជីវិតនិងសង្គម
Tags: