៤ វិធី ​ឆ្លាត​វៃ​ពេល​មាន​សិច​ឆក់កណ្តៀត​

6 Videos


សិច ដើម្បីការសប្បាយម្តងម្កាល វាជារឿងដែលអាចកើតឡើងតែចំពោះមនុស្សមួយចំនួនប៉ុណ្ណោះ ។ ក្រុមមនុស្សប្រភេទនេះត្រូវការសិចដើម្បីគ្រាន់តែបំបាត់នូវចំណង់កាមម្តងម្កាលរបស់ពួកគេ ។ សិចប្រភេទនេះមិនត្រូវបានគេរាប់ថាជាសេចក្តីស្នេហាពិតប្រាកដនោះទេ គឺវាគ្រាន់តែជាការសប្បាយហើយបែកគ្នារៀងៗខ្លួន ។

១ – បុរស-ស្ត្រី គិតផ្សេងពីគ្នា

P9

៤ វិធី ​ឆ្លាត​វៃ​ពេល​មាន​សិច​ឆក់កណ្តៀត​

ក្រុមស្ត្រីដែលមានប្រពៃណីតឹងរឹង ឬ ត្រូវបានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់នោះ ពួកគេមិនអាចធ្វើខ្លួនជាមនុស្សប្រភេទសេ្នហាឆក់កណ្តៀតនេះជាដាច់ខាត ។ បើមានស្ត្រីធ្វើខ្លួនបែបឆក់កណ្តៀត គឺគ្រាន់តែជាប្រភេទមនុស្សដែលត្រូវបានសង្គមលែងរាប់រក ឬ ជាប្រភេទមនុស្សដែលសេពគ្រឿងញៀន ឬ ក៏ខ្លះទៀតជាប្រភេទមនុស្សដែលប្រព្រឹត្តខ្លួនមិនល្អណាមួយប៉ុណ្ណោះ ។ ផ្ទុយមកវិញ ចំពោះបុរសភាគច្រើនមិនដូច្នេះទេ បើមានស្ត្រីដែលស្ម័គ្រចិត្តរួមភេទជាមួយគេតាមបែបឆក់កណ្តៀត គឺគេពេញចិត្តបំផុត និង ស្វាគមន៍ជានិច្ច ។ ត្រូវចាំថា បុរសភាគច្រើនតែងយល់ថា One Night Stand គ្រាន់តែជាការសម្រន់នូវអារម្មណ៍កាមគុណមួយយប់ប៉ុណ្ណោះ ហើយក៏បែកគ្នាទៅវិញ ។

២ – ជ្រើសរើសគូយ៉ាងប្រយ័ត្នប្រយែង
ជាការពិតណាស់ ការរួមភេទបែប One Night Stand ជារឿងខុសទំនៀមទម្លាប់ប្រពៃណី ប៉ុន្តែបើបុរស-ស្ត្រីបានប្រព្រឹត្តនូវការសេពកាមបែបនេះចាំបាច់ត្រូវតែវាងវៃក្នុងការជ្រើសរើសគូរផងដែរ ព្រោះថាបើកាលណាមិនមានការប្រយ័ត្នប្រយែងទេអាចភ្លាត់ស្នៀត ចម្លងរោគ ឬ ត្រូវប្រឈមជាមួយជំងឺកាចសាហាវនាពេលបច្ចុប្បន្ន ។ ត្រូវចាំថា សេចក្តីស្នេហាគ្រាន់តែជាតម្រូវការផ្លូវភេទម្តងម្កាលពិតមែន ប៉ុន្តែផលអវិជ្ជមានក៏ដើរទន្ទឹមគ្នាជានិច្ចផងដែរ ។

៣ – វាងវៃក្នុងការការពារខ្លួន
ប្រសិនបើអ្នកបានប្រព្រឹត្តខ្លួនបែបនេះទៅហើយ កត្តាដំបូងបំផុតត្រូវតែចេះរកវិធីសាស្ត្រក្នុងការការពារខ្លួនឱ្យមានសុវត្តិភាពផងដែរ ។ បញ្ហានេះបច្ចុប្បន្ន គឺការកើតរោគសាហាវៗដូចជាអេដស៍ រោគថ្លើម កាមរោគ និង រោគផ្សេងៗទៀតដែលទាមទារការប្រើស្រោមអនាម័យ ។ ក្រៅពីនេះបញ្ហាបច្ចេកវិទ្យាបច្ចុប្បន្នដូចជាទូរស័ព្ទដៃ ម៉ាស៊ីនថតទំនើបៗដែលគេអាចលួចថតហើយបង្ហោះតាមបណ្តាញសង្គមនោះ គឺខូចកិត្តិយសធ្ងន់ធ្ងរបំផុតមួយដែរ ។ ត្រូវប្រយ័ត្នប្រយែងពីគ្រោះថ្នាក់ក្នុងការសេពគប់ជាមួយក្រុមមនុស្សស្នេហាឆក់កណ្តៀត ព្រោះថាយើងមិនដឹងថា មនុស្សណាល្អ មនុស្សណាអាក្រក់នោះឡើយ ។

៤ – ឱ្យលេខទូរស័ព្ទបាន ប៉ុន្តែកុំឱ្យ Add ហ្វេប៊ុក
វាជាការគ្រោះថ្នាក់មួយដែរបើយើងមិនបានគិតពីចំណុចនេះ លេខទូរស័ព្ទយើងស្តាប់តែម្នាក់ឯង ប៉ុន្តែបើបណ្តា ញសង្គមហ្វេសប៊ុកវិញគេអាចធ្វើការវាយប្រហារយើងបានយ៉ាងគួរឱ្យចុកចាប់ ។ ហេតុនេះបើដឹងថាវាជាស្នេហាដើម្បី សប្បាយម្តងម្កាលនោះ មិនចាំបាច់ប្រាប់ Account ហ្វេសប៊ុកឡើយ ព្រោះថាយើងត្រូវការតែការសប្បាយម្តងម្កាល ប៉ុណ្ណោះ ចាំបាច់អីត្រូវទំនាក់ទំនងវែងឆ្ងាយទៀតនោះ ។ ស្នេហារបៀបនេះ តែម្តងគឺចប់ និង វាគ្រប់គ្រាន់ណាស់ទៅហើយ ព្រោះពេលក្រោយរកអ្នកដទៃទៀត ហើយបើទំនាក់ទំនងម្នាក់ឱ្យគេស្គាល់ហ្វេសប៊ុកម្នាក់ តើច្រើនគ្នាទៅអ្នកគិតមើលចុះថាថ្ងៃណាមួយគេចង់ធ្វើបាបនោះនឹងវេទនាផ្លូវចិត្តយ៉ាងណា ? ៕

                                                                                                ដេប៉ូ    ( Spicy )