ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣៤៣ ​គ្រាប់​

6 Videos


កាលពីរសៀលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៦ ប្រជាពលរដ្ឋរស់នៅភូមិ តាសែងជើង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឈ្មោះ ឡូ ឡូត ភេទ ប្រុស បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងព្រៃចំនួន ៣៤៣ គ្រាប់ក៏បានមករាយការណ៍ជូនសមត្ថកិច្ចដើម្បីយកចេញ ។ ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងព្រៃនេះ គឺមានចំងាយប្រមាណ ១៥០ ម៉ែត្រពីប្រាសាទព្រះដំរី ។

ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣៤៣ ​គ្រាប់​

P9

ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣៤៣ ​គ្រាប់​

ក្រោយពីទទួលបានព័ត៌‍មាន សមត្ថកិច្ចក៏បានចុះពិនិត្យជាក់ស្តែង ឃើញមានគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះប្រាកដមែន ហើយបានរាយការណ៍ទៅអង្គការដោះមីនកម្ពុជា ( CMAC ) ប្រចាំនៅ ខេត្តសៀមរាប មកពិនិត្យ ។

ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣៤៣ ​គ្រាប់​

ក្រោយពីការពិនិត្យមន្ត្រីជំនាញ ឃើញមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៤៣ គ្រាប់ រួមមាន : គ្រាប់កាំភ្លើងត្បាល់ ៨១ មីលីម៉ែត្រចំនួន ១០៣ គ្រាប់ គ្រាប់ត្បាល់ ៦០ មីលីម៉ែត្រ ចំនួន ២២ គ្រាប់, ដង B ៤០ ចំនួន ៣៨ គ្រាប់ , មីន DH ១០ ចំនួន ០៣ គ្រាប់ , មីន ៦៥២ A ចំនួន ០៨ គ្រាប់, គ្រាប់ M ៣០ ចំនួន ១១០គ្រាប់ , គ្រាប់ B ៤០ ចំនួន ៣១ គ្រាប់ , គ្រាប់ B ៤១ ចំនួន ១៥ គ្រាប់ ,គ្រាប់ ១២,៧ ចំនួន ១៣ គ្រាប់ , សំបកកេះគ្រាប់ AK ចំនួន ៣ ( គ្មានគ្រាប់ ) ។

ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣៤៣ ​គ្រាប់​

បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ត្រូវបានអង្គការដោះមីនកម្ពុជា CMAC ត្រៀមរៀបចំដើម្បីកំទេចចោលនៅពេលខាងមុខនេះ ៕

                                                                            សុថាត់

ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៣៤៣ ​គ្រាប់​