U14៖ ធ្លាប់​យកឈ្នះ​ទី​ម័​រ​ខាងកើត ១២-០ តែ​មុន​មក​ផ្ទះ​វិញ កម្ពុជា​ចាញ់​ឡាវ ១៣-០ និពន្ធដោយ : ថ្មីៗ       July-30-2016, 10:39 pm         551

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132U14៖ ធ្លាប់​យកឈ្នះ​ទី​ម័​រ​ខាងកើត ១២-០ តែ​មុន​មក​ផ្ទះ​វិញ កម្ពុជា​ចាញ់​ឡាវ ១៣-០ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៤​ឆ្នាំ​កម្ពុជា បាន​រង​បរាជ័យ​ដោយសារ​ក្រុម​ឡាវ​រហូតដល់​ទៅ ១៣-០ នា​ជំនួប​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ AFC U14 Regional Festival of Football 2016 នៅ​ទីក្រុង​បង់​ដា​សិរិ​បេ​ហ្គា​វ៉ាន ប្រទេស​ព្រុយ​ណេ នា​រសៀល​ថ្ងៃទី​៣០ ខែកក្កដា​។​

​នៅក្នុង​ទិវា​បាល់ទាត់​នេះ កម្ពុជា​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ៣-១ លើ​ហ្វីលីពីន ហើយ​បន្ត​ឈ្នះ​ទី​ម័​រ​ខាងកើត ១២-០ ប៉ុន្តែ​ពួកគេ​ធ្វើ​មិន​បានល្អ​ឡើយ​សម្រាប់​ការប្រកួត​ពីរលើក​ចុងក្រោយ ដោយបាន​ចាញ់​ម៉ាឡេស៊ី ៥-១ និង​ចុងក្រោយ​ចាញ់​ឡាវ​រហូតដល់​ទៅ ១៣-០ ។​

​នៅក្នុង​ពូ​ល B ក្រុម U14 ឡាវ ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត​ជាប់​លេខ​១ ដោយ​ឈរលើ​ម៉ាឡេស៊ី​ដែល​ឈ្នះ​៣​ប្រកួត​ចាញ់​១​ប្រកួត​។ កម្ពុជា​ស្ថិតនៅ​លេខ​៣ ក្រោយ​ឈ្នះ​២​ប្រកួត និង​ចាញ់​២​ប្រកួត​។ ហ្វីលីពីន​ឈ្នះ​១​ប្រកួត និង​ចាញ់​៣​ប្រកួត​ស្ថិតនៅ​លេខ​៤ ខណៈ​ទី​ម័​រ​ខាងកើត​ចាញ់​ទាំង​៤​ប្រកួត​ស្ថិតនៅ​បាត​តារាង​។​

​សម្រាប់​ពូ​ល A ថៃ​ជាប់​លេខ​១ ដោយ​ឈរ​ពីលើ​វៀតណាម និង​មី​យ៉ាន់​ម៉ា រីឯ​ម្ចាស់ផ្ទះ​ព្រុយ​ណេ និង​សិង្ហ​បុរី ដែល​ចាញ់​៣​ប្រកួត និង​ស្មើ​១​ប្រកួត​ដូចគ្នា​ស្ថិតនៅ​បាត​តារាង​។ នេះ​ជាការ​ប្រកួត​ដើម្បី​ពង្រឹងស្មារតី​កីឡា មិនមែនជា​ការប្រកួត​ប្រជែង​យក​ពានរង្វាន់​ជើងឯក​នោះឡើយ​៕