សម្លាប់​មេរោគ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ ជាមួយ​គ្រឿងផ្សំ​សាមញ្ញ​មួយ​នេះ​

    ​ប្រសិនបើ​អ្នកមាន​ជំងឺ​ទាក់ទង​នឹង​ច្រមុះ ហើយ​ចង់​ព្យាបាល​តាម​វិធី​សាមញ្ញ បន្ទាប់មក​អ្នក​អាច​សាក​រូបមន្ត​ធម្មតា​មួយ​នេះ ហើយ​ក្នុងនោះ​មាន​គ្រឿងផ្សំ​ពិសេស គឺ​ទឹកខ្មេះ​ប៉ោម​។​

​    ​មេរោគ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​កើតឡើង​បណ្ដាលមកពី​វីរុស ដែល​ធ្វើឱ្យ​អ្នក​រលាក​ស្រទាប់​ភ្នាស​ក្នុង​រន្ធ​ច្រមុះ​របស់​អ្នក​។​

​    ​* រោគសញ្ញា​នៃ​មេរោគ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ​មានដូចជា​៖
​    ​- ឈឺក្បាល​
​    ​- ឈឺច្រមុះ​និង​មាន​អារម្មណ៍​មិន​ស្រួល​
​    ​- តឹង​ច្រមុះ​
​    ​- វិលមុខ​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកស្អាត ១/២ កែវ​
​    ​- ទឹកខ្មេះ​ប៉ោម ១/៤ កែវ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ម្ទេស​ហុយ ១ ស្លាបព្រា​បាយ​
​    ​- ក្រូចឆ្មា ១ គ្រាប់​

​    ​* របៀប​ធ្វើ​
​    ​- ដាំទឹក​ឱ្យ​ពុះ និង​ចាក់​ចូលក្នុង​កែវ​
​    ​- ដាក់​ទឹកខ្មេះ​ប៉ោម​ចូល​និង​កូរ​
​    ​- ទុក​វា​ឱ្យ​ពុះ​រ៉ុយៗ ប្រហែល ៥​នាទី បន្ទាប់មក​ដាក់​ទឹកឃ្មុំ​និង​ម្ទេស​ហុយ​ចូល កូរ​ឱ្យ​សព្វ ដកចេញ​
​    ​- ផឹក ២ ដង​ក្នុង​មួយថ្ងៃ (​ផឹក​ម្តង ១ ស្លាបព្រា​កាហ្វេ​) ពេលព្រឹក​ពោះ​ទទេ និង មុនពេល​ចូល​គេង​
​    ​- ផឹក​រហូតដល់​តែ​បាត់​មេរោគ​។​

​    ​សល់​ទុក​វា​ក្នុង​កន្លែង​ត្រជាក់​ទុក​ផឹក​ស្អែក​ទៀត ហើយ​បើ​នៅ​មិនទាន់​បាត់ ថែម​មួយឈុត​ទៀត​រហូត​ទាល់តែ​មេរោគ​បាត់​ទៅវិញ​៕