រថយន្ដយីឌុបដឹកឈើជាច្រើនម៉ែត្រគូប បម្រុងលក់ឆ្លងខេត្ត ត្រូវសមត្ថកិច្ចចម្រុះឃាត់បាន នៅស្រុកចិត្របុរី

(ក្រចេះ)៖ សមត្ថកិច្ចចម្រុះខេត្តក្រចេះ នៅម៉ោង២៖៣០នាទី រសៀល ថ្ងៃទី៣០ ខែក្កដា ឆ្នាំ២០១៦នេះ បានធ្វើការបង្ក្រាបរថយន្ដយីឌុកមួយគ្រឿង នៅផ្លូវជាតិលេខ៧ ចំណុចភូមិចង្រ្គង់ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលដឹកឈើលោតឆត្រ័បំរុងយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តព្រែវែង។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា កម្លាំងចម្រុះបានចូលរួមបង្ក្រាប មានផ្នែករដ្ឋបាលព្រៃឈើក្រចេះ សង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ អាវុធហត្តខេត្ត និងនគរបាលប៉ុស្ដិ៍រដ្ឋបាល។ មុនការបង្រ្កាបនេះ សមត្ថកិច្ចបានទទួលព័ត៌មានថាមានរថយន្ដដឹកឈើ មកពីលើដោយមានការសង្ស័យ ហើយលោកនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាកម្លាំង ចុះឃាត់រថយន្ដនោះតែម្តង ក្នុងនោះសមត្ថកិច្ចបានរកឃើញមានផ្ទុកឈើ ប្រភេទលេខ២ជាច្រើនមែត្រគូប។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានបញ្ជាក់ទៀតថាឈើ និងរថយន្ដទាំងនោះ ត្រូវកម្លាំងចម្រុះនាំយកមករក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីពិន័យតាមច្បាប់៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅចំណុចស្ពានដែលដឹកឈើបាក់ "ស្ពានតារាជ" លើកំណាត់ផ្លូវ លេខ៤៣ ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់ ថា រថយន្តដឹកឈើល្មើសច្បាប់ខាងលើ បានផ្ទុកឈើ ប្រមាន៧០តោន ចេញពីខេត្តកំពង់ស្ពឺ សំដៅ មកភូមិសាស្ត្រក្នុងទឹកដីខេត្តកំពត លុះមកដល់ឆ្លងកាត់ស្ពានតារាជ ក៏បណ្តាលឲ្យបាក់ស្ពាន ដែកតែម្តង។

លោកបានបន្តថា លោកបានឲ្យកម្លាំងមេព្រៃក្រោមឱវាទ សហការនឹងកម្លាំងប្រដាប់ អាវុធពាក់ព័ន្ធដទៃទៀត ចុះទៅស្ទួចយករថយន្ត និងឈើល្មើសច្បាប់ខាងលើ នាំយកមករក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីឈានទៅវែកមុខរកម្ចាស់ឈើ និងអ្នកពាក់ព័ន្ឌ មកផ្តន្ទាទោស តាមច្បាប់។

តាមមជ្ឈដ្ឋាន មួយចំនួន បានរិះគន់ផងដែរថា កន្លងមកនិងបច្ចុប្បន្ន រថយន្តប្រភេទយីឌុបតែងតែ ធ្វើសកម្មភាព ដឹកឈើល្មើសច្បាប់ឆ្លងកាត់ផ្លូវលេខ៤៣ ចំណុចស្ពានបាក់ឡើងខូងថ្នល់ហើយ មិន ដែលឃើញ កម្លាំងសមត្ថកិច្ច នៃស្ថាប័នណាមួយបង្ក្រាបបានឡើយ ទើបតែរថយន្តយីឌុបខាងលើ បានដឹកឈើលើសចំណុះ ឆ្លងកាត់បណ្តាលឲ្យបាក់ស្ពាន ទើបកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាន ខណៈនៅតាមដងផ្លូវលេខ៤៣នេះ មានកម្លាំងសមត្ថកិច្ចនានា ជាច្រើនស្ថាប័នបោះទីតាំងអង្គភាព ឈរជើង នៅលើកំណាត់ផ្លូវនោះ ចាប់ពីភូមិសាស្ត្រក្នុងខេត្តកំពង់ស្ពឺ ដល់ទឹកដីខេត្តកំពត ហើយ ឈើទាំងអស់នោះ សំដៅឆ្លងដែននាំយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងនានា ក្នុងខ្សែក្រវ៉ាត់ព្រំដែន នៃខេត្តកំពត៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្ដយីឌុបដឹកឈើជាច្រើនម៉ែត្រគូប បម្រុងលក់ឆ្លងខេត្ត ត្រូវសមត្ថកិច្ចចម្រុះឃាត់បាន នៅស្រុកចិត្របុរី

រថយន្ដយីឌុបដឹកឈើជាច្រើនម៉ែត្រគូប បម្រុងលក់ឆ្លងខេត្ត ត្រូវសមត្ថកិច្ចចម្រុះឃាត់បាន នៅស្រុកចិត្របុរី

រថយន្ដយីឌុបដឹកឈើជាច្រើនម៉ែត្រគូប បម្រុងលក់ឆ្លងខេត្ត ត្រូវសមត្ថកិច្ចចម្រុះឃាត់បាន នៅស្រុកចិត្របុរី

រថយន្ដយីឌុបដឹកឈើជាច្រើនម៉ែត្រគូប បម្រុងលក់ឆ្លងខេត្ត ត្រូវសមត្ថកិច្ចចម្រុះឃាត់បាន នៅស្រុកចិត្របុរី