យកកាំបិតផ្គាក ឡើងកាប់មែកស្វាយ​ ធ្លាក់ត្រូវខ្សែភ្លើងឆក់ស្លាប់

កណ្តាល៖ កម្មករអគ្គិសនីម្នាក់ បា​នស្លា​​ប់​ភ្លាម​​ៗ​​​ បន្ទាប់​ពី​​បាន យ​កកាំ​បិត​​ផ្គា​ក ឡើ​ងកាប់​​មែ​ក​ស្វា​យ​ រួ​​ច​ត្រូវ​មែ​​ន​ស្វា​យ​ ធ្លា​ក់​​លើ​ខ្សែ​ភ្លើង​ឆ​ក់​​​ ​នៅម៉ោ​​ងប្រ​មា​​ណ​១​១​៖០​​៥នា​ទី​​​​ ​ថ្ងៃទី​៣​០​​​​ ខែ​កក្កដានេះ​ ស្ថិតនៅចំណុចភូមិ ក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះ​ ឈ្មោះស៊ុង ឌីសត្យា​ ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកម្មករអគ្គិសនី រស់នៅភូមិត្រពាំងដំរីឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មុនពេលកើតហេតុជនរងគ្រោះ បានយកកាំបិតផ្គាក ឡើងកាប់មែកស្វាយ ស្ថិតនៅកន្លែងកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុ ពេលកាប់មែកស្វាយនោះ មែកស្វាយ បានធ្លាក់សង្កត់ លើខ្សែភ្លើង (ខ្សែកាប) មកប៉ះនិងជនរងគ្រោះ បណ្ដាលឲ្យឆក់ស្លាប់ នៅលើដើមស្វាយតែម្ដង ។

ក្រោយមកមន្ត្រីផ្នែកជំនាញ បានចុះពិនិត្យ​ ដោយសហការជាមួយ អាជ្ញាធរមូលដ្ឋានឃុំរលាំងកែន ធ្វើការពិនិត្យទៅ លើសាកសពឃើញថា​ សពមានស្នាមខ្លោច រលាត់មុខខាងឆ្វេង ក្បាលជង្គង់សងខាង​ បាតជើងខាងឆ្វេងពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើង ប្រាកដមែន ។

មន្ត្រីផ្នែកជំនាញ បានប្រគល់សពជូន ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត ដោយសារមហិច្ឆតា នៃភាពលោភលន់របស់មនុស្ស ធ្វើឲ្យបុរសម្នាក់បើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ ស្រាប់តែកិនមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខអាស្រមលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ័សាត់។

លោក វង្ស អេង នាយករងរដ្ឋបាលសាលាស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះដែលបើកត្រាក់ទ័រភ្ជួរដីរដ្ឋនោះ មានឈ្មោះ អាំង អេងឡៃ ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។លោកនាយករងរដ្ឋបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើសកម្មភាពបើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ នៅចំណុចកើតហេតុខាងលើដោយគ្មានអាជ្ញាធរដឹងលឺនោះទេ ស្រាប់តែវេលាម៉ោងប្រមាណ ៤ និង១០នាទី ជនរងគ្រោះបានថយត្រាក់ទ័រ ក៏កិនជាន់មីនតោនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ លោកនាយករងរដ្ឋបាលបានបន្តទៀតថា ប្រភេទយុទ្ធភណ្ឌនោះ គឺនៅសល់ពីសម័យសង្គ្រាម។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត ដោយឡែកត្រាក់ទ័រត្រូវខូចខាតអស់ទាំងស្រុង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យកកាំបិតផ្គាក ឡើងកាប់មែកស្វាយ​ ធ្លាក់ត្រូវខ្សែភ្លើងឆក់ស្លាប់

យកកាំបិតផ្គាក ឡើងកាប់មែកស្វាយ​ ធ្លាក់ត្រូវខ្សែភ្លើងឆក់ស្លាប់