បុរសម្នាក់បើក ត្រាក់ទ័រភ្ជួរដីរដ្ឋមុខលោកតាគ្រី កិនមីនតោនផ្ទុះរងរបួសធ្ងន់ នៅស្រុកវាលវែង

(ពោធិ៍សាត់)៖ ដោយសារមហិច្ឆតា នៃភាពលោភលន់របស់មនុស្ស ធ្វើឲ្យបុរសម្នាក់បើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ ស្រាប់តែកិនមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខអាស្រមលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ័សាត់។

លោក វង្ស អេង នាយករងរដ្ឋបាលសាលាស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះដែលបើកត្រាក់ទ័រភ្ជួរដីរដ្ឋនោះ មានឈ្មោះ អាំង អេងឡៃ ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។លោកនាយករងរដ្ឋបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើសកម្មភាពបើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ នៅចំណុចកើតហេតុខាងលើដោយគ្មានអាជ្ញាធរដឹងលឺនោះទេ ស្រាប់តែវេលាម៉ោងប្រមាណ ៤ និង១០នាទី ជនរងគ្រោះបានថយត្រាក់ទ័រ ក៏កិនជាន់មីនតោនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ លោកនាយករងរដ្ឋបាលបានបន្តទៀតថា ប្រភេទយុទ្ធភណ្ឌនោះ គឺនៅសល់ពីសម័យសង្គ្រាម។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត ដោយឡែកត្រាក់ទ័រត្រូវខូចខាតអស់ទាំងស្រុង៕ 

លោកនាយករងរដ្ឋបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើសកម្មភាពបើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ នៅចំណុចកើតហេតុខាងលើដោយគ្មានអាជ្ញាធរដឹងលឺនោះទេ ស្រាប់តែវេលាម៉ោងប្រមាណ ៤ និង១០នាទី ជនរងគ្រោះបានថយត្រាក់ទ័រ ក៏កិនជាន់មីនតោនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ លោកនាយករងរដ្ឋបាលបានបន្តទៀតថា ប្រភេទយុទ្ធភណ្ឌនោះ គឺនៅសល់ពីសម័យសង្គ្រាម។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត ដោយឡែកត្រាក់ទ័រត្រូវខូចខាតអស់ទាំងស្រុង៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន

ហេតុការណ៏បានកើតឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភ្នំរាំង ក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលា ក្រៅខេត្តប៉ៃលិន។ ជនរងគ្រោះមានឈ្មោះ ផុន ភួន ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅក្នុងស្រុកភូមិកើតហេតុខាងលើ បានរងរបួសដាច់ជើងខាងឆ្វេងត្រឹមស្មងជើង។

ប្រភពព័ត៏មានពីមន្ត្រីនគរបាលមូលដ្ឋានឈ្មោះវ៉ន វាសនា បានអោយដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានដើរឃ្វាលគោនៅចំណុច ភ្នំរាំងរួចក៏បានជាន់មីន បណ្តាលអោយផ្ទុះឡើងរងបួសដាច់ជើងតែម្ដង។ ក្រោយកើតហេតុអ្នកភូមិ និងសមត្ថកិច្ចបាននាំគ្នាជួយសង្គ្រោះយក រថយន្តដឹកជនរងគ្រោះយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត