វិធីធ្វើ៖ ចៃ​យ៉​ស្នូល​ផ្លែឈើ​កំប៉ុង​ចម្រុះ​

6 Videos


គ្រឿងផ្សំ

ផ្លែឈើកំប៉ុងចម្រុះ ១ កំប៉ុង ចេកទុំ ២ ផ្លែ ម៉ាយយ៉ូណេស (mayonnaise) ១ កញ្ចប់ ម្សៅមី ២ ស្លាបព្រាបាយ សម្បកវេចចៃយ៉ ១០ បន្ទះ ម្សៅសណ្តែកដី ៣ ស្លាបព្រាបាយ ម្សៅមី និង ទឹកមួយមុខៗ ២ ស្លាបព្រា បាយ ។

P9

វិធីធ្វើ៖ ចៃ​យ៉​ស្នូល​ផ្លែឈើ​កំប៉ុង​ចម្រុះ​

វិធីធ្វើ

១ – ស្រង់ផ្លែឈើកំប៉ុងចេញ និង ដាក់សំដិលឱ្យស្ងួត ។
២ – ចេកទុំពុះជាពីរ និង មួយចំហៀងចិតជាបួនចម្រៀក ។
៣ – ម្សៅមីដាក់លាយទឹក និង កូរឱ្យទៅជាម្សៅមីស្អិត ។
៤ – យកសម្បកវេចចៃយ៉ ១ បន្ទះមកមូរ ដោយដាក់ម្សៅសណ្តែកដីបន្តិច ផ្លែឈើកំប៉ុងបន្តិច ម៉ាយ៉ូណេស ចម្រៀកចេក និង ខ្ចប់មូរជារាងមូលទ្រវែង រួចហើយយកម្សៅមីស្អិតបិទនៅត្រង់មុខវេចចៃយ៉ ។
៥ – ដាក់ខ្លាញ់ឬ ប្រេងឆាចូលក្នុងខ្ទះ រង់ចាំក្តៅហុយផ្សែងទើបដាក់ចៃយ៉ចូលបំពងលុះត្រាតែក្រៀមទើបស្រង់ចេញ ៕