ស្ត្រី​អាចមាន​ផ្ទៃពោះ ទោះបីជា​រាំងរដូវ ហើយ​ក៏​ដោយ​

ស្ត្រី​អាចមាន​ផ្ទៃពោះ ទោះបីជា​រាំងរដូវ ហើយ​ក៏​ដោយ​


ស្ត្រី​អាចមាន​ផ្ទៃពោះ ទោះបីជា​រាំងរដូវ ហើយ​ក៏​ដោយ​

​សម្រាប់​អ្នក​ដែល​គិតថា ពេលវេលា​អាច​មាន​កូន​របស់​ពួកគេ​ហួសហើយ​នោះ នេះ​អាច​ជា​ដំណឹង​ល្អ​មួយ សម្រាប់​ពួកគេ ព្រោះ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​រកឃើញ នូវ​របៀប​ធ្វើឲ្យ​មាន​ផ្ទៃពោះបាន​ទោះបីជា​ក្រោយ​រាំងរដូវ​ហើយ​ក៏​ដោយ​។ ពួកគេ​និយាយថា ការ​មក​រដូវ​នឹងត្រូវ​ចាប់ផ្តើម​ឡើង​វិញ​ម្តង​ទៀត តាមរយៈ​ជំរុញ​ដល់​ក្រពេញ​អូវ៉ែ​ឲ្យ​រស់​ឡើង​វិញ ដើម្បី​បញ្ចេញ​មេ​ជីវិត​ញី ទោះបីជា​ស្ត្រី​នោះ​មិន​មក​រដូវ​រយៈពេល ៥ ឆ្នាំ​ហើយ​ក៏​ដោយ​។

​អ្នកវិទ្យាសាស្ត្រ បាន​ទទួល​ជោគជ័យ ក្នុងការ​បង្កាត់​មេ​ជីវិត​ញី​ពីរ​គ្រាប់ ជាមួយនឹង​មេ​ជីវិត​ឈ្មោល ដែល​ជា​ប្តី​របស់​គាត់​។ ឥឡូវនេះ អំប្រ៊ីយ៉ុង​ដែល​ឡើង​នោះ ត្រូវ​រក្សាទុក​ក្នុង​ទឹកកក មុន​ដាក់​វា​ទៅ​កាច់​សំបុក​ក្នុង​ស្បូន​។ អ្នកជំនាញ​ខាង​រោគ​ស្ត្រី Konstantino Sfakianoudis ដែល​ឡ​មក​ពី​គ្លីនិ​កក្រិក Fertility Clinic Genesis Athen និយាយថា វា​នឹង​ផ្តល់​នូវ​ក្តីសង្ឃឹម​មួយ សម្រាប់​ស្ត្រី​រាំងរដូវ​ហើយ អាច​មាន​ផ្ទៃពោះ​បាន​វិញ តាមរយៈ​ការប្រើប្រាស់​ហ្សែ​ន​របស់​ពួកគេ​។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ក្រពេញ​អូ​វ៉ែ អាច​ចាប់ផ្តើម​រស់​ឡើង​វិញ​ម្តង​ទៀត ជាមួយនឹង​ការព្យាបាល​ដោយ​ឈាម ដើម្បី​ជួយ​ឲ្យ​របួសឆាប់​ជា នោះ​គឺ Platelet-rich Plasma (PRP) ដែល​អាច​ជួយ​ជំរុញ ដល់​ការលូតលាស់​ជាលិកា និង​សរសៃឈាម​។ នៅ​ពេល​ចាក់​បញ្ចូល​វា ទៅក្នុង​ក្រពេញ​អូវ៉ែ​ចាស់ នឹង​ធ្វើឲ្យ​ការមក​រដូវ​កើតឡើង​ម្តង​ទៀត ហើយក៏​អាច​បញ្ចេញ​មេ​ជីវិត​ញី ដើម្បី​បង្ក​កំណើត​បាន​ដែរ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។