ធ្លាក់​ឆេះ​បាឡុង​ដ៏​កម្រ​​កើត​មាន​សម្លាប់​១៦​នាក់​​​​ នៅ​រដ្ឋ​តិច​សាស់

​​បាឡុង​​​​​​ខ្យល់​​មួយ​​បាន​ផ្ទុះ​​ឆេះ​ជា​អណ្ដាត​​ភ្លើង​​​​​នៅ​​ភាគ​កណ្ដាល​រដ្ឋ​តិច​សាស់​​​​​​​នា​ប៉ុន្មាន​ម៉ោង​​មុន​​នេះ​​​​ត្រូវ​​​នឹង​​ថ្ងៃ​​សៅរ៍​​​នៅ​សហរដ្ឋអាមេរិក​ ​​​ដែល​ទំនង​ជា​​​​​​​​បាឡុង​​អស់​​​ថាមពល​រួច​​ដាំ​​ក្បាល​​​ចុះ​​​​​ធ្លាក់​​លើ​​ទី​វាល​​មួយ​កន្លែង។

 

ធ្លាក់​ឆេះ​បាឡុង​ដ៏​កម្រ​​កើត​មាន​សម្លាប់​១៦​នាក់​​​​ នៅ​រដ្ឋ​តិច​សាស់

 

ហេតុការណ៍​​​នេះ​​​បាន​សម្លាប់​​អ្នក​ដំណើរ​​ និង​ក្រុម​ការងារ​លើ​​បាឡុង​​​ទាំង​អស់​​ចំនួន​ ​១៦​នាក់​​ ​និង​​​ត្រូវ​គេ​ចាត់​ទុក​ថា​​​​ជា​សោកនាដកម្ម​​​​​អាក្រក់​ជាង​គេ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​។

 

ឧបទ្ទវហេតុ​​​​បាន​​កើត​ឡើង​​នា​វេលា​ម៉ោង​​៧​:៤០​នាទី​ព្រឹក​​ថ្ងៃ​សៅរ៍​ ​​​ទី​​៣០​កក្កដា ដោយ​បាឡុង​ធ្លាក់​​នៅ​​​​ខាង​ក្រៅ​​​ទីក្រុង​ Lockhart។ ​បើ​តាម​​ប្រភព​​​​​​​​ ​​​​ភ្លើង​​ចាប់​ផ្ដើម​​ឆេះ​​​​​​ចេញ​ពី​​​កន្លែង​​​កន្ត្រក​​មនុស្ស​​ជិះ​​។ ​ពេល​នេះ​ប៉ូលិស​​​កំពុង​បើក​ការ​ស៊ើប​អង្កេត​​​រក​មូល​ហេតុ​ពិត​ប្រាកដ​ហើយ៕

 

ធ្លាក់​ឆេះ​បាឡុង​ដ៏​កម្រ​​កើត​មាន​សម្លាប់​១៦​នាក់​​​​ នៅ​រដ្ឋ​តិច​សាស់

 

 

ធ្លាក់​ឆេះ​បាឡុង​ដ៏​កម្រ​​កើត​មាន​សម្លាប់​១៦​នាក់​​​​ នៅ​រដ្ឋ​តិច​សាស់

 

ធ្លាក់​ឆេះ​បាឡុង​ដ៏​កម្រ​​កើត​មាន​សម្លាប់​១៦​នាក់​​​​ នៅ​រដ្ឋ​តិច​សាស់

 

ធ្លាក់​ឆេះ​បាឡុង​ដ៏​កម្រ​​កើត​មាន​សម្លាប់​១៦​នាក់​​​​ នៅ​រដ្ឋ​តិច​សាស់

 

ធ្លាក់​ឆេះ​បាឡុង​ដ៏​កម្រ​​កើត​មាន​សម្លាប់​១៦​នាក់​​​​ នៅ​រដ្ឋ​តិច​សាស់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia