ទទួលទានបន្លែ៤មុខនេះស្រស់ៗ មានប្រយោជន៍ល្អ ជាងការចម្អិនវាឱ្យឆ្អិន!

បន្លែមានសារៈសំខាន់ណាស់សម្រាប់ការចិញ្ចឹមរាងកាយ។ មនុស្សជាច្រើនបាន ព្យាយាមដាក់បន្លែចូលទៅក្នុងអាហារគ្រប់ពេល ដើម្បីសាងសុខភាពល្អ។ ប៉ុន្តែមានដឹងទេថាបន្លែមួយចំនួន បើយើងបរិភោគវាស្រស់ៗគឺល្អជាងការយកវាទៅចម្អិន ឱ្យឆ្អិនទៅទៀត នៅទីនេះមានបន្លែប្រភេទខ្លះ ឱ្យអ្នកជ្រើសរើស និងស្វែងយល់ពីអត្ថប្រយោជន៍វា ពេលនៅស្រស់ៗទាំងអស់គ្នា៖

១.ការ៉ុត៖ មើមរបស់វាមានពណ៌ក្រហម ដែលផ្ទុកទៅដោយវីតាមីនB9 ច្រើនជាង ២៥%។ ប្រសិនបើអ្នកយកវាទៅចម្អិនឱ្យឆ្អិននោះ វាវីតាមីននេះនឹងត្រូវបានបំផ្លាញ ដោយកម្តៅភ្លើងនាំឱ្យបាត់បង់សារជាតិអាស៊ីតហ្វូលីកផងដែរ ដូច្នេះការទទួលទាន ការ៉ុតស្រស់ៗនឹងនាំឱ្យដំណើរការ នៃការធ្វើសំយោគនៅក្នុងរាងកាយ បានល្អប្រសើរជាងទ្វេរដង។

២.Broccoli៖ កំដៅនឹងបំផ្លាញសារធាតិចិញ្ចឹម Myrosinase ទាំងឡាយដែលនៅក្នុង Broccoli ដូច្នេះបើអ្នកទទួលទាន Broccoli ជាអាហារពេលព្រឹក ឬថ្ងៃត្រង់ក្តីគួរទទួល ទានវាទាំងស្រស់ៗ លាយជាមួយបន្លែដទៃផង នោះវាអាចជួយសម្អាតថ្លើម និងកាត់ បន្ថយហានិភ័យនៃការកើតជំងឺមហារីក។ ប៉ុន្តែសម្រាប់អ្នកដែលមិនចូលចិត្ត ទទួលទានវាឆៅៗក៏អាចយកវាទៅស្រុះឱ្យស្រពាប់ៗបន្តិចបានដែរ ចៀងវាងតែការយកវាទៅចម្អិនដោយប្រើកំដៅខ្ពស់ និងទុកនៅលើភ្លើងយូរពេក។

៣.ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង៖ ខ្ទឹមជាប្រភេទអាហារ ដែលមានគុណប្រយោជន៍ ខ្ពស់ជាទីបំផុតនៅពេលដែលយើង បានបរិភោគវាទាំងនៅស្រស់ៗ ព្រោះថាសារធាតុAllicin នោក្នុងខ្ទឹមគ្រប់ប្រភេទ អាចការពារការឆ្លងមេរោគ និងមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរី ព្រមទាំងប៉ារ៉ាស៊ីតបានយ៉ាងពូកែ។ ប៉ុន្តែក្នុងករណីដែលយើងយកវាទៅចម្អិន សារធាតុទាំងនោះនឹងត្រូវបានបំផ្លាញ ដោយកំដៅភ្លាមៗ។

៤.ម្ទេស៖ នៅក្នុងផ្លែម្ទេសគ្រប់ប្រភេទមានផ្ទុកទៅដោយវីតាមីនC ដែលវានឹងត្រូវបាន បំផ្លាញប្រសិនបើវាត្រូវកម្តៅ។ ជាពិសេសម្ទេសទុំបើយើងយកវាទៅចម្អិន មិនថាឆា ចៀន ឬស្ងោរជាមួយគ្រឿងទេសផ្សេងៗ ក្នុងសីតុណ្ហភាពលើសពី៣៧៥អង្សារនោះ។ ដើម្បីចៀសវាងការបាត់បង់វីតាមីន គួរបរិភោគវានៅស្រស់ៗ ឬគ្រាន់តែដាក់ចម្អិនវា នៅលើកម្តៅភ្លើងតិចៗបានហើយ។

ប៉ុន្តែគួរធ្វើបែបណាដើម្បីឱ្យបន្លែទាំងនេះឆ្អិនដែរ តែមិនបាត់បង់គុណភាពនៃ វីតាមីនផ្សេងៗ៖

តាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Parma ប្រទេសអ៉ីតាលីបានបង្ហាញថា នៅក្នុងការចម្អិនដោយ ចំហុយ និងស្ងោរ ជួយរក្សាបាននូវសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីតនិងសារធាតុចឹញ្ចឹមនានា បានល្អជាងការចៀន ឬដុត។ ដូច្នេះបើអ្នក ចង់រក្សានូវវីតាមីនទាំងនេះគួរអនុវត្ត របៀបចម្អិនបែបចំហុយ ឬស្ងោរវិញ ទើបល្អជាង ព្រមទាំងការបង្កើនជាតិសរសៃ និង ដើម្បីបន្សាបរ៉ាឌីកាល់សេរីពីក្នុងរាងកាយ ផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទទួលទានបន្លែ៤មុខនេះស្រស់ៗ មានប្រយោជន៍ល្អ ជាងការចម្អិនវាឱ្យឆ្អិន!