នារីម្នាក់ ឌឺដងផ្លែផ្កាដាក់ Adda ថា «ចេះរៀននិយាយអ្វីឲ្យសម កុំឲ្យគេជ្រេញ»!

(ភ្នំពេញ)៖ ក្រោយពី តារាចម្រៀងស្រី Adda ចេញមុខរិះគន់ នូវបទចម្រៀងខ្មែរមួយបទ ដែលចម្លងពីថៃទាំងស្រុងរួចមក  មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងអ្នកខ្លះទៀត បានវាយប្រហារបែបន័យឌឺដង ទៅកាន់រូបនាងផងដែរ។

តាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ បានសរសេរថា "អាងតែខ្លួនឯងល្បី មានoriginal song ច្រៀង គិតថាអស្ចារ្យហើយមែនទេ? និពន្ធខ្លួនឯង បានប៉ុន្មានបទហើយ រឺក៏គេនិយាយឲ្យច្រៀងតាអី អ្នកណាក៏គេ មិនចូលចិត្តបទចម្រៀងដែលចម្លងពីគេដែរ តែក្នុងនាមជាអ្នកសិល្បៈ ជាតារាល្បីមួយរូបដែរ គួរតែចេះតែគិតថា និយាយអី ធ្វើអី ឲ្យសម កុំឲ្យគេជ្រេញ (គួរតែនិយាយណែនាំ រឺនិយាយន័យស្ថាបនាវិញ មិនមែនជាន់ពន្លិចគ្នាទេ) សួរថា ពីគេមុនអ្នកបាត់មុខពីសិល្បៈមួយសារ ដោយសារតែរឿងអី គេបិទគ្រប់Concert មិនឲ្យឡើង ទៅស្រុកក្រៅបាត់ ដោយសារតែអី គួរតែដឹងខ្លួនច្បាស់។ ហើយមកវិញលើកនេះ មានអ្នកលើកឲ្យល្បីសោះ កុំអីដឹងណាណីទេ កុំប្រើចរឹកចាស់អីណា ព្រោះថាបើដែរៗពេក អាចនឹងធ្លាក់កូដវិញ មានតែអ្នកដែលដើរក្នុងសិល្បៈទេ ដែលដឹងថាចរឹកគាត់យ៉ាងម៉េច ចាំណា។ អ្នកជាអ្នកសិល្បៈ ជាមនុស្សរបស់មហាជន និយាយអី ធ្វើអីឲ្យប្រុងប្រយ័ត្នបន្តិចទៅ ប្រយ័ត្នតែហ្វេន ស្គាល់ចរឹក ហ្ស៊ីនរបស់អ្នក គឺចប់ហើយ ចង់និយាយមួយទៀត ហ្វេនកុំផ្កាប់មុខពេក ត្រូវមើលតាមជាក់ស្តែងដែរផង (ពាក្យក្នុងចិត្តដែលអូនលាក់ ទុកយូរហើយ តែថ្ងៃនេះ សូមនិយាយចេញ)"

យ៉ាងណាមិញ នេះគ្រាន់តែការបញ្ចេញមតិមួយចំនួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើការរិះគន់បែបន័យផ្លែផ្កា ទំនងជាចង់សំដៅទៅលើតារាចម្រៀងស្រី Adda  តែប៉ុណ្ណោះ។ ហើយមតិមួយនេះ ក៏មិនបានបង្ហាញថា ត្រូវ រឺក៏ខុសដែរ មានតែប្រិយមិត្តនោះទេ ជាអ្នកពិចារណាដោយខ្លួនផ្ទាល់៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ពាក់ព័ន្ធនឹងរឿងចម្លងបទស្រុកគេនេះដែរ កាលពីលើកមុនមានគេហ ទំព័រយូធូប មាន Channel ថៃមួយឈ្មោះថា Troll ก๊อปปี้เพลง បានចងក្រងបទចម្រៀង ចំនួន៥បទបញ្ចូលគ្នា ក្នុងគោលបំណងចង់ប្រៀបធៀបឲ្យពិភពលោកបានដឹង កុំឲ្យមានការភាន់ច្រលំ រវាងបទដើម និងបទកូពី។

ក្នុងវីដេអូគេបានសរសេរបញ្ជាក់នៅលើបទចម្រៀងនីមួយៗយ៉ាងច្បាស់ ដោយក្បាលដំបូងគេ ពោលគឺបទទី១ សរសេរថា Original ឬមានន័យថាបទដើម និងទី២ រហូតដល់ទី ៥ សរសេរថា Copy ឬ ចម្លង ហើយទាំង៥បទនេះ បានជាបទ 5 in 1 ដោយយើងអាចមើលឃើញនៅលើចំណងជើងវីដេអូស្រាប់ ដែល Channel នេះបានដាក់ថា «รวมเพลงที่ก๊อปปี้เพลงไสว่าสิบ่ถิ่มกัน 5 in 1 » ប្រែថា៖ «សរុបចម្រៀងកូពី ពីបទ ไสว่าสิบ่ถิ่มกัน 5 in 1»។ គួរបញ្ជាក់ថា បទដើម «ไสว่าสิบ่ถิ่มกัน» មានន័យជាភាសាខ្មែរថា «សន្យាហើយថាមិនចោលគ្នា» និយាយពីរឿងពិតជីវិតស្នេហាគូសង្សាស្រុកស្រែ ដែលបានសន្យាថាមិនចោលគ្នា។ តែទីបំផុតក៏ចោលគ្នា ហើយរូបគេល្បីជាប់លេខ១ បានផ្លាស់ប្ដូរជីវិតពីកម្មករ ក្លាយជាតារាល្បី៕

ដើម្បីជ្រាបច្បាស់សូមប្រិយមិត្តតាមដានវីដេអូខាងក្រោម៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload