អាថ៌កំបាំង​ដើម្បី​ដើមទ្រូង​ស្អាត​ពោ​ស​ពេញ​ដោយ​ភាព​ទាក់ទាញ​

6 Videos


ដើមទ្រូងស្អាតគឺជាទីចង់បានរបស់ស្ត្រីនិងជាចំណុចទាក់ទាញមួយដ៏សំខាន់ ។ ខាងក្រោមនេះគឺជាប្រការដែលអ្នកគួរនិងមិនគួរធ្វើដើម្បីរក្សាឲ្យដើមទ្រូងស្អាត…។

*ប្រការគួរធ្វើ

P9

អាថ៌កំបាំង​ដើម្បី​ដើមទ្រូង​ស្អាត​ពោ​ស​ពេញ​ដោយ​ភាព​ទាក់ទាញ​

១-ពិនិត្យរកចំណុចខុសប្រក្រតីបរិវេណដើមទ្រូង(សុដន់)ឲ្យបានជាប់ជាប្រចាំយ៉ាងតិចម្តងក្នុង ១ ខែ ។
២-ហាត់ប្រាណសាច់ដុំបរិវេណដើមទ្រូងជាប្រចាំដើម្បីឲ្យសាច់ដុំទ្រូងហាប់ ។
៣-ថែទាំដើមទ្រូងឲ្យបានល្អនៅពេលមានរដូវ ព្រោះវាជាពេលដែលដើមទ្រូងភ្ញោចនឹងការប៉ះជាខ្លាំង ។
៤-យកទឹកត្រជាក់មកស្រោចលើដើមទ្រូងដើម្បីជំរុញឲ្យដើមទ្រូងរីកជាងមុន ដោយអ្នកគួរបើកទឹកផ្កាឈូកឲ្យខ្លាំងៗរាល់ពេលងូតទឹកដើម្បីឲ្យឈាមចរាចរបានស្រួលជាងមុន ។
៥-លាបក្រែមបំប៉នស្បែកដើមទ្រូងក្នុងពេលដើមទ្រូងកំពុងរីក ។
៦-ហែលទឹកគឺជាកីឡាដ៏ល្អព្រោះវាជួយធ្វើឲ្យសាច់ដុំដើមទ្រូងរឹងមាំ ។

*ប្រការមិនគួរធ្វើ
១-មិនចាប់អារម្មណ៍លើចំណុចដូចជាដុំសាច់ក្នុងសុដន់ជាដើម នៅពេលឈានចូលវ័យ ៣០ ឆ្នាំ ។
២-មិនសូវលាបក្រែមបំប៉នដើមទ្រូងព្រោះស្បែកនៅបរិវេណនេះស្តើងជាងបរិវេណផ្សេងៗទៀត ។
៣-បណ្តោយឲ្យមានញើសលើអាវទ្រនាប់ខ្យល់ចេញចូលមិនបានល្អ ព្រោះបរិវេណនោះមានក្រពេញខ្លាញ់អាចបណ្តាលឲ្យ កើតមុនបាន ។
៤-ប្រើអាវទ្រនាប់ខុសទំហំព្រោះតែទិញមកខុសហើយស្តាយមិនចង់បោះចោល ។
៥-គេងផ្កាប់មុខ ព្រោះវាធ្វើឲ្យសុដន់ខូចរូបរាង។ការគេងដែលត្រឹមត្រូវគឺគេងផ្អៀងដោយដាក់ខ្នើយកល់ក្រោមដើមទ្រូង ។
៦-ទទួលទានគ្រឿងស្រវឹងព្រោះវាបង្កើនអ័រម៉ូនអេស្ត្រូចេន ។
៧-ផឹកកាហ្វេ ទឹកក្រូចហ្គាស តែ ឬ សូកូឡាជាដើម ៕