ភិន សុដាលីស មិនតបត ប៉ែន ចំរ៉ុង ប៉ុន្តែយក វីដេអូទៅប្តឹងតុលាការ

រឿង រ៉ាវដ៏កក្រើកល្បីទូទាំងប្រទេសដែលសារព័ត៌មានក្នុងស្រុកបានចេញ ផ្សាយជាហូរហែរអំពីរឿងលែងលះរវាង អ្នកនាង ភិន សុដាលីស និង លោក ប៉ែន ចំរ៉ុង ដែលតុលាការបានសម្រេចជាស្ថាពរកាលពីថ្ងៃទី២០ ខែកក្កដា ២០១៦នេះថាអ្នកទាំងពីលែងជាប្តីប្រពន្ធនិងគ្នាតទៅទៀតហើយ។

រឿងរ៉ាវ លែងលះត្រូវបញ្ចប់រវាង ភិន សុដាលីស និងលោកប៉ែន ចំរ៉ុង នៅឯតុលាការរួចមកកាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦ អ្នកនាង ភិន សុដាលីស បានធ្វើសន្និសិទ្ធការសែតដើម្បីជម្រះមន្ទិលសង្ស័យជូនដល់មហាជនអំពី មូលហេតុនៃការលែងលះរវាងនាង និងលោកប៉ែន ចំរ៉ុង។ បន្ទាប់ ពីអ្នកនាង ភិន សុដាលីស ធ្វើសន្និសិតការសែតរួចមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែនៅ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ នេះលោក ប៉ែន ចំរ៉ុង បានបញ្ចេញឃ្លីបវីដេអូដើម្បី បកស្រាយប៉ុន្តែការបកស្រាយរបស់លោក ប៉ែន ចំរ៉ុង មិនមែនជាការពិតដូចដែលលោកធ្លាប់បកស្រាយនៅក្នុងតុលាការកន្លង មកនោះទេ។

ក្រោយ ពីបានឃើញឃ្លីបវីដេអូរបស់ លោក ប៉ែន ចំរ៉ុង ភ្លាមវេបសាយមហាហង្សធីវីបានទាក់ទងទៅ អ្នកនាង សុដាលីស ដោយវេបសាយមហាហង្សបានចោទសំនួរទៅ អ្នកនាង ភិន សុដាលីស ថា តើអ្នកនាងមានអ្វីវាយបកទៅ លោក ប៉ែន ចំរ៉ុង វិញទេ? អ្នកនាង ភិន សុដាលីស ក៏បានប្រាប់វេបសាយមហាហង្សធីវីវិញថា អ្នកនាងមិនវាយបកទៅ លោក ប៉ែន ចំរ៉ុង នោះទេប៉ុន្តែអ្នកនាងនឹងយកឃ្លីបវីដេអូរបស់ លោក ប៉ែន ចំរ៉ុង ទៅតុលាការ។

អ្នកនាង ភិន សុដាលីស បានបញ្ជាក់បន្ថែមថា “ចាសនាងខ្ញុំ មិនវាយបក ឬក៏តបតទៅ លោក ប៉ែន ចំរ៉ុង នោះទេ តែនាងនឹងយកឃ្លីបវីដេអូរបស់លោក ប៉ែន ចំរ៉ុង ទៅតុលាការ ខ្ញុំមិនចង់លេងផ្លូវច្បាប់នោះទេ តែដោយសារលោក ប៉ែន ចំរ៉ុង លេងផ្លូវច្បាប់មុនដូច្នេះខ្ញុំត្រូវលេងផ្លូវច្បាប់ដែរហើយ”៕

ប្រភព៖ mohahangtv

ដកស្រង់ពី៖ businesskh


ភិន សុដាលីស មិនតបត ប៉ែន ចំរ៉ុង ប៉ុន្តែយក វីដេអូទៅប្តឹងតុលាការ

ជៀស ស្រួច បង្ហាញ​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​សាជាថ្មី​

ភិន សុដាលីស មិនតបត ប៉ែន ចំរ៉ុង ប៉ុន្តែយក វីដេអូទៅប្តឹងតុលាការ

ណុប បាយ៉ារិទ្ធិ ព្រមានអ្នកនិពន្ធម្នាក់ នៅហង្សមាស យ៉ាងចាស់ដៃ