ស្ងាត់ៗ ខាន់ ជែ​ម​ស៍ ប្រកាស​លក់​ផលិតផល​ឡេ​ផ្ទាល់ខ្លួន !

6 Videos


ថ្មីៗនេះគេបានឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជែមស៍ ប្រកាសលក់ផលិតផលឡេរក្សាសម្រស់ ដែលមានឈ្មោះថា James ដែលជាឈ្មោះរបស់លោកផ្ទាល់។មួយរយៈកន្លងមកនេះ គេសង្កេត ឃើញសិល្បករ សិល្បៈការិនីមួយចំនួនបានបង្កើតផលិតផល ដែលជាឈ្មោះផ្ទាល់ខ្លួន។

ស្ងាត់ៗ ខាន់ ជែ​ម​ស៍ ប្រកាស​លក់​ផលិតផល​ឡេ​ផ្ទាល់ខ្លួន !

P9

ស្ងាត់ៗ ខាន់ ជែ​ម​ស៍ ប្រកាស​លក់​ផលិតផល​ឡេ​ផ្ទាល់ខ្លួន !

កន្លងមកគេធ្លាប់តែឃើញតារាបរទេស ដែលនិយមបង្កើតផលិតផល ដែលមានឈ្មោះ ឬ ម៉ាកផ្ទាល់ខ្លួន ។ តែពេលនេះគេសង្កេតឃើញតារាខ្មែរមួយចំនួនបានបង្កើតផលិតផលផ្ទាល់ខ្លួន មានដូចជាទឹកអប់ និងឡេលាបស្បែក ។ក្នុងនោះមានដូចជាស្រីស្អាត គង់ ច័ន្ទស្រីមុំ លោក អេឡិច ចាន់ត្រា និង លី ចាន់សីហា ជាដើម ។ នៅពេលនេះ លោក ខាន់ ជែមស៍ ក៏បានបង្កើតផលិតផលឡេផ្ទាល់ខ្លួនដែរ ដែលមានឈ្មោះថា James សម្រាប់ ព្យាបាលមុខមុននិងជាំ ។

ស្ងាត់ៗ ខាន់ ជែ​ម​ស៍ ប្រកាស​លក់​ផលិតផល​ឡេ​ផ្ទាល់ខ្លួន !

ថ្មីៗនេះលោក ខាន់ ជែមស៍ ក៏បានប្រកាសលក់តាមហ្វេសប៊ុកផងដែរ ។ ប៉ុន្មានខែមុននេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ ទើបតែបើកភោជនីយដ្ឋានមួយ មានយីហោ«ស្ទូចបង្កងសមុទ្រមាស» ដែលមានទីតាំងនៅម្តុំទួលគោក ដោយចំណាយដើមទុនអស់រាប់មឺុនដុល្លារ។មានការលាន់មាត់សរសើរពីសំណាក់ មាហាជនថា ស្ងាត់ៗ ខាន់ ជែមស៍ បោះទុនរាប់ម៉ឺនដុល្លារ បើកជំនួញជាបន្តបន្ទាប់ ពិតជាមិនធម្មតាមែន ។

ស្ងាត់ៗ ខាន់ ជែ​ម​ស៍ ប្រកាស​លក់​ផលិតផល​ឡេ​ផ្ទាល់ខ្លួន !

ក្រោយពីមានការរិៈគន់ពីសំណាក់ទស្សនិកជន ខាន់ ជែមស៍ ក៏មិនខុសពីតារាដទៃទៀតដែរ លោកបានងាកមកច្រៀងបទ Original Song បទចម្រៀងរបស់លោក ដែលកំពុងទទួលបានការពេញនិយមស្តាប់មាន ដូចជា បទ«Bingo បំបែកស្នេហ៍ខ្ញុំ» និង បទ« ព្រាត់ស្នេហ៍ព្រោះវណ្ណៈ»ជាដើម ៕

                                                                       ចេនី

ស្ងាត់ៗ ខាន់ ជែ​ម​ស៍ ប្រកាស​លក់​ផលិតផល​ឡេ​ផ្ទាល់ខ្លួន !