មេ​ខ្លោង​សំខាន់​ៗ​ ISIS​ រហូត​ដល់​ទៅ​ ៤ ​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ​ក្នុង​សមរភូមិ​នៅ​អ៊ីរ៉ាក់

អនុរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមឈ្មោះ អាប៊ូ កាស្វារ៉ាស់, មេបញ្ជាការរងក្រុម ISIS ឈ្មោះ អាប៊ូ អាប់ឌុលឡាស់ អាល់-អ៊ីសាវី, មេបញ្ជាការរងកងវរសេនាតូច, និង អាប៊ូ តាហា អាល់-អាហ្សាវី ដែលជាប្អូនថ្លៃប្រុសរបស់មេខ្លោងកំពូល បានស្លាប់ជាមួយគ្នា ក្រោមការវាយប្រហារពីយន្តហោះរដ្ឋាភិបាល អ៊ីរ៉ាក់ ក្នុងខេត្ត អាន់បា នៅព្រឹកថ្ងៃសៅរ៍នេះ ។
មេ​ខ្លោង​សំខាន់​ៗ​ ISIS​ រហូត​ដល់​ទៅ​ ៤ ​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ​ក្នុង​សមរភូមិ​នៅ​អ៊ីរ៉ាក់
ព័ត៌មាននៃការស្លាប់របស់ថ្នាក់ដឹកនាំ ISIS ទាំងនោះ ត្រូវបានផ្សព្វផ្សាយ ក្រោយពីទាហានរដ្ឋាភិបាល អ៊ីរ៉ាក់ ប្រកាសបើកប្រតិបត្តិការរំដោះទីប្រជុំជន កាលីឌីយ៉ា ដែលជាតំបន់យុទ្ធសាស្រ្តមួយ ភ្ជាប់ទីក្រុង ហ្វាលូចា ជាមួយទីក្រុង រ៉ាម៉ាឌី នៃខេត្ត អាន់បា ។

ប្រតិបត្តិការដែលចាប់ផ្ដើមនៅម៉ោង ៨ ព្រឹកថ្ងៃសៅរ៍នេះ ជួបនឹងការប្រយុទ្ធស៊ីសាច់ហុតឈាម ក្រោមការក្រាញននៀលទប់ទល់មិនដកថយរបស់ជីវពល ISIS ក្នុងពេលដែលទាហាន អ៊ីរ៉ាក់ ព្យាយាមសម្រុកចូលទីប្រជុំជន កាលីឌីយ៉ា គាំទ្រដោយយន្តហោះ ប៉ុន្តែក្រុមចម្រុះដឹកនាំដោយ អាមេរិក មិនបានចូលរួមក្នុងប្រតិបត្តិការរំដោះខេត្ត អាន់បា ឡើយ ។

មេបញ្ជាការទាហាន អ៊ីរ៉ាក់ និយាយថា ទីប្រជុំជន កាលីឌីយ៉ា គឺជាមូលដ្ឋានចុងក្រោយរបស់ ISIS ក្នុងខេត្ត អាន់បា និងជាមូលដ្ឋានសំខាន់មួយ ក្នុងចំណោមមូលដ្ឋានសំខាន់ៗជាច្រើនរបស់ក្រុមជ្រុលនិយមក្នុងប្រទេស អ៊ីរ៉ាក់ ។

រយៈពេលមួយឆ្នាំកន្លងទៅនេះ ISIS បាត់បង់ទឹកដីជាបន្តបន្ទាប់ ហើយការបាត់បង់ធំបំផុតរបស់ក្រុមជ្រុលនិយមគឺការបាត់បង់ទីក្រុង ហ្វាលូចា កាលពីខែមុន ដែលជាមូលដ្ឋានធំបំផុតទីពីរ បន្ទាប់ពីទីក្រុង មូស៊ុល ជាទីក្រុងដែលកងទ័ព រដ្ឋាភិបាល កំពុងរំដោះ ដើម្បីបញ្ចប់ទាំងស្រុងនូវការកាន់កាប់ទឹកដីរបស់ក្រុម ISIS ។

មេ​ខ្លោង​សំខាន់​ៗ​ ISIS​ រហូត​ដល់​ទៅ​ ៤ ​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ​ក្នុង​សមរភូមិ​នៅ​អ៊ីរ៉ាក់

មេ​ខ្លោង​សំខាន់​ៗ​ ISIS​ រហូត​ដល់​ទៅ​ ៤ ​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ​ក្នុង​សមរភូមិ​នៅ​អ៊ីរ៉ាក់

ប្រែសម្រួល៖ kqube
ប្រភព៖ alaraby

  • មេ​ខ្លោង​សំខាន់​ៗ​ ISIS​ រហូត​ដល់​ទៅ​ ៤ ​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ​ក្នុង​សមរភូមិ​នៅ​អ៊ីរ៉ាក់已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/31  Category:ជីវិតនិងសង្គម
Tags: